កម្លាំង​ល្បាត​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​_​ថៃ​ ទទួល​ពលរដ្ឋ​ខ្មែរ៣​នាក់​វិល​ត្រឡប់​ពី​ប្រទេស​ថៃ​

ចែករំលែក៖

​ខេត្តបាត់ដំបង​ ៖​ ​កម្លាំង​នគរបាលប៉ុស្តិ៍​ព្រំដែន​ សហការ​ជាមួយ​កម្លាំងយោធា​ ចេញ​ល្បាត​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​_​ថៃ នៅ​រសៀលថ្ងៃ​ទី​១១​ ខែតុលា​ ឆ្នាំ​២០២១​ នេះបានទទួលប្រជាពលរដ្ឋ​ខ្មែរ​ ចំនួន​ ០៣​នាក់​ ក្នុងនោះស្រី​០១​នាក់​ ដែល​វិល​ត្រឡប់​ មក​ពី​ប្រទេស​ថៃ​ ចូល​មក​ប្រទេស​កម្ពុជា​វិញ នៅ​ត្រង់​ចំណុច​នៃ​ភូមិ​គីឡូ​១៣​ ឃុំ​សន្តិភាព​ និង​ភូមិ​រស្មី​ ឃុំ​ជ្រៃ​សីមា​ ក្នុងស្រុក​សំពៅ​លូន​ ខេត្តបាត់ដំបង​ ។​
សមត្ថកិច្ចបានឲ្យដឹងថា ​ការ​ទទួល​ពលរដ្ឋ​ខ្មែរ​ចំនួន​៣​នាក់​នេះ​ ដោយ​ពួកគាត់អះអាងថាបានទៅធ្វើពលករនៅថៃយូរឆ្នាំមកហើយនិងដោយនឹករលឹកស្រុកកំណើត ពេកក៏សម្រេចចិត្តត្រឡប់មកវិញ។ជាមួយនេះដែរជារៀងរាល់ថ្ងៃកម្លាំងការពារព្រំដែនតែងយកចិត្តទុកដាក់ល្បាតតាមព្រំដែនជាប់​ជា​ប្រចាំដើម្បីការពារ​សន្តិសុខ​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ​ និង​ត្រួតពិនិត្យ​ពលរដ្ឋ​ឆ្លង​ដែន​ និង​មេខ្យល់​នាំ​ពលករ​ ចេញ​ ចូល​ខុសច្បាប់​តាម​ខ្សែបន្ទាត់​ព្រំដែន​។ជាក់ស្តែងដូចជាកម្លាំងវរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​ ៨១៧​ បាន​ចាត់​កម្លាំង​ប៉ុស្តិ៍​ព្រំដែន​ សហការ​ជាមួយ​កម្លាំងយោធា​ ចេញ​ល្បាត​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​_​ថៃ​ ក្នុងភូមិ​សាស្ត្រ​ប៉ុស្តិ៍​គ្រប់គ្រង​ និង​តែងទៅ​ទទួល​ប្រជាពលរដ្ឋ​ដែល​វិល​ត្រឡប់​ មក​ ពី​ប្រទេស​ថៃ​ ចូល​មក​ប្រទេស​កម្ពុជា​វិញ​ច្រើនលើកនៅ ត្រង់​ចំណុច​នៃ​ភូមិ​គីឡូ​១៣​ ឃុំ​សន្តិភាព​ ស្រុក​សំពៅ​លូន​ ខេត្តបាត់ដំបង​។
ប្រភពដដែលបានឲ្យដឹងទៀតថា
​បន្ទាប់​ពី​សាកសួរ​,​កត់​ឈ្មោះ​ និង​អប់រំ​ណែនាំ​ររួចប្រជាពលរដ្ឋទាំង៣នាក់រួចមក កម្លាំង​ការពារព្រំដែនបាន​ប្រគល់​បងប្អូន​ឲ្យ​ទៅ​ក្រុម​គ្រូពេទ្យ​ ដើម្បី​ទទួលយក​ទៅ​កាន់​មណ្ឌល​ចត្តា​ឡី​ស័ក​អនុ​វិទ្យាល័យ​កូនភ្នំ​៣២ ដើម្បីពិនិត្យជំងឺកូវីដ១៩៕


ដោយ÷ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print