រថយន្តមួយគ្រឿងបើកគេចពីម៉ូតូពីរគ្រឿងឡើងទ្រូងផ្លូវមើលទៅមុខលែងរួច

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តតាស៊ីមួយគ្រឿងបើកឆ្លងស្តុបគេចពីម៉ូតូពីរគ្រឿងដែលជិះល្មើសស្តុបបណ្ដាលឲ្យរថយន្តបើកឡើងកល់ទ្រូងផ្លូវបែកកង់ទៅមុខលែងរួច។

ហេតុការនេះបង្កភាពភ្ញាក់ផ្អើលការពីវេលាម៉ោង១១ និង២០ នាទីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ នៅត្រង់ចំនុចស្តុបR6 ក្នុងតំបន់បឹងកក់ តាមផ្លូវR6 សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាននៅន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគឺរថយន្តតាស៊ីម៉ាកស្តារីច ពណ៍ទឹកប្រាក់ ស្លាកលេខភ្នំពេញ 2Q 9222 ប្រភពព័ត៍មានពីម្ចាស់រថយន្តបង្កបានប្រាប់ឲ្យដឹងថាមុនពេលកើតហេតុគាត់បានធ្វើដំណើរតាមផ្លូវR6 ពីកើតទៅលិច មកដល់ត្រង់ស្តុបR6 បានបត់ឆ្វេងឡើងផ្លូវលេខ១០២ កំពុងតែបត់ឆ្លងស្រាប់តែមានម៉ូតូពីរគ្រឿងមិនចាំម៉ាកជិះឆ្លងបំពានស្តុបធ្វើម្ចាស់រថយន្តបួងចង្កូតគេចពីម៉ូតូដើម្បីកុំឲ្យបុកម៉ូតូបានឡើងទ្រូងផ្លូវកល់បែកកង់មុខទៅមុខលែងរួច ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងសន្តិសុខក្នុងតំបន់បឹងកក់បានចុះមកដល់កន្លែងកើតហេតុដោយសារតែមិនមានអ្នករងរបួសសមត្ថកិច្ចមូលដ្ឋានបានត្រលប់ទៅវិញ ចំណែកសន្តិសុខបានសំរួលចរាចរណ៍ និងមើលទ្រូងផ្លូវដែលខូចខាតរួចម្ចាស់រថយន្តបានសងសំណង១៥០ ដុល្លាទៅខាងសន្តិសុខបឹងកក់ដើម្បីបញ្ចប់រឿង ៕

...

ដោយ ៖ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print