ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតិពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងទទួលផែនការងារសន្តិសុខ នៅវេលាម៉ោង ១០ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នេះ លោកវរសេនីយ៍ឯក សាន សុខសីហា ជំនួយការលោកស្នងការ បានដឹកនាំកិច្ចប្រជុំប្រចាំខែកញ្ញា និងទិសដៅការងារសម្រាប់ខែតុលា ឆ្នាំ២០២១ ដោយមានការចូលរួមពីលោកនាយរងការិយាល័យ លោកនាយ នាយរងផ្នែក និងមន្ត្រីទាំងអស់នៃការិយាល័យ ។
ក្នុងកិច្ចប្រជុំនេះដែរបានផ្តោតសំខាន់ទៅលេីការបែងចែកតួនាទីភារកិច្ចរបស់ការិយាល័យ និងផ្នែកទាំង៥ ដេីម្បីរៀបចំផែនការអនុវត្តការងារឱ្យបានរលូន និងជោគជ័យ ។ តាមការពិនិត្យជាក់ស្តែង ផ្នែកទាំង៥ ចំណុះការិយាល័យ មានតែផ្នែកតិចតួចប៉ុណ្ណោះដែលដំណេីរការ ស្របពេលដែលផ្នែកមួយចំនួនមិនទាន់ដំណេីរល្អ ។
លោកនាយការិយាល័យ បានធ្វេីការបញ្ជាក់ណែនាំ និងបែងចែកភារកិច្ចដល់មន្ត្រីតាមផ្នែកនីមួយៗយ៉ាងច្បាស់ ដេីម្បីធ្វេីយ៉ាងណាឱ្យគ្រប់ផ្នែកមានការងារទៅតាមតួនាទីភារកិច្ចរៀងៗខ្លួន ។
ក្នុងឱកាសនោះដែរលោកនាយរងការិយាល័យ លោកនាយ នាយរងផ្នែក និងមន្ត្រី ក៏បានចូលរួមមតិយោបល់ជាច្រេីនទាក់ទងទៅនឹងការអនុវត្តការងារនាពេលកន្លងមក និងបញ្ហាប្រឈមផ្សេងៗ ដែលជួបប្រទះក្នុងពេលអនុវត្តការងារ ។
ជាមួយនោះដែរលោកនាយការិយាល័យ បានទទួលយកនូវមតិចូលរួម សំណូមពរ និងបញ្ហាប្រឈមផ្សេងៗ ដែលកេីតមានឡេីង ដេីម្បីយកមកពិភាក្សាជាមួយលោកស្នងការរងទទួលផែន ដេីម្បីរកវិធីសាស្ត្រដោះស្រាយ និងរាយការណ៍បន្ត ក៏ដូចជាសុំមតិដឹងនាំ និងគោលការណ៍ពីឯកឧត្តមស្នងការ ក្នុងការដោះស្រាយបញ្ហាមួយចំនួនដែលនៅសេសសល់ ។
ជាកិច្ចបញ្ចប់លោកនាយការិយាល័យ បានណែនាំដល់មន្ត្រីទាំងអស់ត្រូវតែកាត់សក់ខ្លីជាប្រចាំ គោរពវិន័យកងកម្លាំង ធ្វេីការសហការគ្នាឱ្យបានល្អនៅក្នុងការិយាល័យ ប្រេីប្រាស់កាយវិការ និងសម្តីឱ្យបានសមរម្យនៅពេលចុះអនុវត្តការងារជាក់ស្តែង ។ ម្យ៉ាងវិញទៀតបណ្តឹងដែលនៅសេសសល់ចំនួន ២៨៤ ករណី នឹងព្យាយាមសិក្សា ដោះស្រាយ ស្រាវជ្រាវ ឱ្យបានឆាប់រហ័ស ។
ឆ្លៀតក្នុងឱកាសនោះ លោកនាយការិយាល័យ ក៏បានណែនាំដល់មន្ត្រីទាំងអស់ឱ្យទៅចុះឈ្មោះបោះឆ្នោតឱ្យបានឲ្យបានគ្រប់ៗគ្នា និងឆាប់បំផុត៕
ដោយ៖អារុណរះ