កុំចង់លេង ! លោក ជា ពិសី អភិបាលខណ្ឌទួលគោកថ្មីថានឹងអនុវត្តវិធានការរដ្ឋបាលចំពោះអាជីវករលក់ដូរលើផ្លូវលេខ២៣០បង្កការកកស្ទះ

ចែករំលែក៖

ភ្នំពេញ៖ កន្លងមករហូតដល់បច្ចុប្បន្ន លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនៅតែបន្តយកចិត្តទុកដាក់ និងជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ចុះអនុវត្តជាប្រចាំពីបញ្ហាកកស្ទះចរាចរណ៍និងរៀបចំសណ្ដាប់ធ្នាប់នៅតាមបណ្ដាវិថីតូចធំនិងផ្លូវតូចៗមួយចំនួនធំក្នុងមូលដ្ឋានខណ្ឌ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
សូមបញ្ជាក់ផងដែរថា ក្នុងដែនដីភូមិសាស្ត្រខណ្ឌទួលគោកដែលមានលោក ជា ពិសី អភិបាលនៃគណៈអភិបាលដែលទើបមកកាន់តំណែងថ្មីៗ និងលោក វរសេនីយ៍ឯក សុខ ហេង អធិការនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោកថានិឹងចាត់វិធានការរដ្ឋបាលទៅលើបញ្ហាសណ្ដាប់ធ្នាប់ដោយមិនបណ្ដែតបណ្ដោយឱ្យអាជីវករដាក់តាំងលក់ផ្លែឈើពេញរបងម៉ុងឌីយ៉ាល់និងចតរឺុម៉កពេញផ្លូវបង្កការកកស្ទះដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋទៀតឡើយ។

ជាក់ស្ដែងនៅតាមបណ្ដោយផ្លូវលេខ២៣០ ត្រង់ចំណុចទល់មុខផ្សារនាគមាសស្ថិតនៅមូលដ្ឋានសង្កាត់ផ្សារដើមគអាជីវករបានយកផ្លូវលើសពី១ភាគ៣ លក់ផ្លែឈើ និងនាំគ្នាយករបងម៉ុងឌីយ៉ាល់ធ្វើជាកន្លែងលក់និងចតរឺុម៉កពេញផ្លូវតែម្ដង ហើយអាជ្ញាធរមិនបានចុះរៀបចំឱ្យមានសណ្ដាប់ធ្នាប់ឡើយ ដែលបង្កឱ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់តាមផ្លូវនេះកកស្ទះចរាចរណ៍ទាំងព្រឹក ទាំងល្ងាចតែម្ដង។

លោក ជា ពិសី អភិបាលខណ្ឌទួលគោកបានឱ្យដឹងថា លោកនឹងធ្វើការងារនេះ រាល់ថ្ងៃ ហើយកម្លាំងសណ្ដាប់ធ្នាប់កំពុងចុះរៀបចំនៅតាមបណ្ដោយមហាវិថីម៉ៅសេទុង(ផ្លូវលេខ២៤៥) និងរដ្ឋបាលខណ្ឌកំពុងចែកនូវសេចក្ដីជូនដំណឹងដល់បងប្អូនអាជីវករទូទាំងខណ្ឌផងដែរ។ លោកអភិបាលខណ្ឌបានបន្តទៀតថា ចំពោះបញ្ហាសណ្ដាប់ធ្នាប់នៅផ្លូវលេខ២៣០ នេះមើលឃើញថាមានការកកស្ទះមែន ដូច្នេះលោកអភិបាលខណ្ឌនិឹងអនុវត្តវិធានការរដ្ឋបាលនីពេលដែលរដ្ឋបាលខណ្ឌចែកសេចក្ដីជូនដំណឹងនេះរួចដើម្បីចុះរៀបចំរំដោះចិញ្ចើមផ្លូវដើម្បីកាត់បន្ថយការកកស្ទះ។

លើសពីនេះទៀត អ្នកធ្វើដំណើរតាមបណ្ដោយផ្លូវនេះ សំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ចជួយយកចិត្តទុកដាក់ចំពោះបញ្ហានេះផងដែលក្រុមអាជីវករបានយកចិញ្ចើមផ្លូវដាក់តាំងលក់ពាសពេញបង្កឱ្យមានការកកស្ទះចរាចរណ៍ជាខ្លាំងជារៀងរាល់ថ្ងៃ ជាក់ស្ដែង គឺនៅតាមបណ្ដោយផ្លូវលេខ២៣០នេះតែម្ដង៕

...

ដោយ៖  រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print