សិង្ហបុរីផ្តល់ការអនុញ្ញាតដល់អ្នកទេសចរបរទេសរាប់ពាន់នាក់ក្នុងថ្ងៃដំបូងនៃការបើកទ្វារទេសចរណ៍

ចែករំលែក៖

នៅថ្ងៃទី១២ ខែតុលា សិង្ហបុរីបានទទួលឯកសារសុំចូលទៅកាន់ទឹកដីសិង្ហបុរីពីសំណាក់អ្នកទេសចរបរទេសដែលបានចាក់វ៉ាក់សាំងរួចរាល់ ។ កម្មវិធីទេសចរណ៍របស់សិង្ហបុរី ពេលដំបូងអនុញ្ញាតឱ្យអ្នកទេសចរមកពី៨ប្រទេស មានដូចជា កាណាដា ដាណឺម៉ាក បារាំង អុីតាលី ហុល្លង់ អេស្ប៉ាញ អង់គ្លេស និងអាមេរិក។

ចាប់ពីថ្ងៃទី១៩ខែតុលា សិង្ហបុរីនឹងពង្រីកកម្មវិធីទេសចរណ៍ទ្វេភាគី សម្រាប់អ្នកទេសចរដែលបានចាក់វ៉ាក់សាំងគ្រប់ចំនួនដូស។ ក្នុងថ្ងៃដំបូងនៃការបើកទ្វារទេសចរណ៍ សិង្ហបុរីបានអនុញ្ញាតឲ្យអ្នកទេសចរ ចំនួន២៤០០នាក់ ចូលមកកម្សាន្តនៅប្រទេសសិង្ហបុរី។ ក្នុងចំណោមអ្នកទេសចរទាំងនោះមានមកពីអង់គ្លេសចំនួន៩៧៦នាក់ បារាំង ៥៣៧នាក់ អាមេរិក៤៤០នាក់ ។ ចំណែកកុមារក្រោមអាយុ១២ឆ្នាំមិនចាំបាច់សុំទិដ្ឋាការនោះឡើយ។
អគ្គនាយក នាយកដ្ឋានអាកាសចរណ៍ក្នុងប្រទេសសិង្ហបុរី CAAS លោក Han Kok Juan បានឱ្យដឹងថា នេះជាសញ្ញាវិជ្ជមានមួយសម្រាប់វិស័យទេសចរណ៍សិង្ហបុរី ។ នៅពេលខាងមុខ ប្រទេសនេះនឹងទទួលបានភ្ញៀវទេសចរជាច្រើនចូលមកកម្សាន្ត។
ក្រៅពីសិង្ហបុរីនៅមានប្រទេសជាច្រើនក្នុងតំបន់អាស៊ាន មានថៃ ក៏បានចាប់ផ្តើមអនុវត្តគម្រោងបើកទ្វារទេសចរណ៍ ដើម្បីដំណើរការសេដ្ឋកិច្ចប្រទេសជាតិឡើងវិញដែរ ក្រោយរងផលប៉ះពាល់យ៉ាងខ្លាំងដោយកូវីដ-១៩៕ ដោយសាធី

...


ប្រភព៖ST,Reuters.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print