ក្រុមការងាររបស់រដ្ឋបាលស្រុកបន្ទាយស្រីបន្តបាញ់ថ្នាំសម្លាប់មេរោគប្រចាំសប្តាហ៍នៅតាមទីប្រជុំជន ផ្សារ !

ចែករំលែក៖

ខេត្តសៀមរាប: ក្រុមការងាររបស់រដ្ឋបាលស្រុកបន្ទាយស្រីបន្តបាញ់ថ្នាំសម្លាប់មេរោគប្រចាំសប្តាហ៍នៅតាមផ្សារសហគមន៍ ទីធ្លាសាធារណៈ និងទីប្រជុំជននានាផ្សេងទៀតនៅក្នុងស្រុក។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោក ឃឹម ហ្វីណង់ អភិបាលនៃគណៈអភិបាលស្រុក បន្ទាយស្រី ខេត្តសៀមរាបនៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១។

លោក ឃឹម ហ្វីណង់ បានបន្តថា ,តាមពិតទៅ ការសម្លាប់មេរោគតាមវិធីសាស្ត្រនេះគ្រាន់តែជាផ្នែកតូចមួយនៃគោលបំណងរួមតែប៉ុណ្ណោះ អ្វីដែលសំខាន់បំផុតនោះគឺការពញ្ញាក់ស្មារតី និងលើកកម្ពស់ការយល់ដឹងឡើងវិញពីហានិភ័យនៃមេរោគកូវីដ១៩ឯណោះទេ ហើយទាមទារឱ្យយើងធ្វើវាជាប្រចាំ ធ្វើម្តងហើយម្តងទៀត និងធ្វើឱ្យច្រើនដងទើបអាចមានប្រសិទ្ធភាពទៅបាន។

លោក ឃឹម ហ្វីណង់ អភិបាលនៃគណៈអភិបាលស្រុក បន្ទាយស្រី បានលើកឡើងថា, សង្ឃឹមថាសកម្មភាពទាំងនេះនឹងជួយបង្កើតទម្លាប់ប្រុងប្រយត្ន័ខ្ពស់នៅក្នុងសហគមន៍ ធ្វើឱ្យពួកគាត់រៀនរស់តាមគន្លងប្រក្រតីភាពថ្មី និងបានជួយបង្កើនជំនឿទុកចិត្តក្នុងចំណោមបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផងដែរ៕

...


ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print