បុរសម្នាក់បើករថយយន្តបុកសួនច្បារចែកទ្រូងផ្លូវបណ្តាលឲ្យមនុស្សប្រុសស្រី៤នាក់រងរបួសធ្ងន់ស្រាល

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់បើករថយន្តបុកសួនច្បារពុះចែកទ្រូងផ្លូវធ្វើឲ្យរថយន្តបើកទៅមុខលែងរួច និងបណ្តាលអ្នកបើកបរនឹងអ្នករួមដំណើរ៤នាក់រងរបួសធ្ងន់ស្រាល ហេតុការណ៍នេះបានកើតឡើងនៅម៉ោង០៥ និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១  នោតាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៤៤-៤៥ ស្ថិតនៅភូមិអង្គសេរី សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។ 

មន្រ្តីនគរបាលក្រុងច្បារមន បានឲ្យដឹងថា រថយន្តម៉ាកតូយ៉ូតាហាយឡេនឌ័រ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2AK. 4830 អ្នកបើកបរឈ្មោះ សុខ ប៊ិក អាយុ៤២ឆ្នាំរស់នៅភូមិថ្នល់ សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប (របួសស្រាល) និងមានអ្នករួមដំណើរជាមួយចំនួន ០៣នាក់ ជាជនជាតិចិន មិនស្គាល់អត្តសញ្ញាណ (ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ) ធ្វើដំណើរក្នុងទិសដៅពីកើតទៅទិសលិច ខណៈបើកមកដល់ចំណុចកើតហេតុបានរេចង្កូតបុកសួនច្បារពុះចែកទ្រូងផ្លូវ    សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា ករណីនេះបណ្តាលឱ្យគ្រោះថ្នាក់ និងខូចខាតសម្ភារៈ រថយន្តខូចខាតធ្ងន់ចំនួន ០១គ្រឿង ខូចខាតឃឿនសួនច្បារពុះចែកទ្រូងផ្លូវចំនួន ០៣ម៉ែត្រ ស្លាកសញ្ញាចរាចរណ៍០១ដើម ប៉ាណូក្រុមហ៊ុនស្មាតចំនួន ០១ផ្ទាំង មនុស្សរងរបួសចំនួន ០៤នាក់ របួសធ្ងន់ស្រីម្នាក់ និងរបួសស្រាលប្រុស ០៣នាក់ ។ 

 បច្ចុប្បន្ន ចំពោះវត្ថុតាងរថយន្តត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅស្នាក់ការសណ្តាប់ធ្នាប់ចរាចរណ៍ក្រុងច្បារមន ដើម្បីដោះស្រាយគ្នាតាមនីតិវិធី ៕

  

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print