លោករដ្ឋមន្ត្រី វេង សាខុន បានផ្តល់កិច្ចសម្ភាសន៏ពិសេសសម្រាប់ទូរទស្សន៏ MGO Media Cambodia ដែលជាទូរទស្សន៍រដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន !

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី ៨កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្តល់កិច្ចសម្ភាសន៏ពិសេសសម្រាប់ទូរទស្សន៏ MGO Media Cambodia ដែលជាទូរទស្សន៍រដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន ផ្សាយជាបីភាសា ខ្មែរ អង់គ្លេស និងចិន 

សូមជម្រាបជូនថា, កិច្ចសំភាសន៍លើប្រធានបទ៖

ទី ១. បច្ចុប្បន្នភាព និងការរំពឹងទុកនៃវិស័យកសិកម្មនៅកម្ពុជា ។ 

ទី២. ការវាយតម្លៃចំពោះកិច្ចសហប្រតិបត្តិការ កសិកម្មកម្ពុជា-ចិន ក្រោយដំណើរទស្សនកិច្ចរបស់ ឯឧត្តម វ៉ាង យី ​រដ្ឋមន្ត្រីការបរទេសចិន ដែលបានសន្យាថានឹងពង្រីកការនាំចូលផលិតផលកសិកម្មកម្ពុជា ។ 

ទី៣. តើកម្ពុជាមានចក្ខុវិស័យបែបណាចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ លើការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា ៕

 

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print