ពេលថ្មីនេះ ប្រព័ន្ធផ្សព្វផ្សាយកូរេខាងជើង បានផ្សាយឃ្លឺបវីដេអូ ស្តីពីការសំដែកសមត្ថភាព ដ៏អស្ចាររបស់កម្លាំងទាហានកូរ៉េខាងជើង នៅក្នុងពិធីតាំងពិព័រណ៍សព្វាវុធនិងសម្ភារយោធានៅក្នុងប្រទេសនេះ ។ សារព័ត៌មានជាតិកូរ៉េខាងជើង KNCN បានផ្សព្វផ្សាយរូបភាពវីដេអូ បង្ហាញឲ្យឃើញថា កម្លាំងទាហានកូរ៉េខាងជើងបានសម្តែងក្បាច់គុណកំពូលរបស់ខ្លួន ឲ្យមេដឹកនាំគីមជុងអ៊ុន និងមន្ត្រីជាន់ខ្ពស់ជាច្រើន ក្នុងជួររដ្ឋាភិបាលទស្សនា។ ការសំដែងខាងលើកើតឡើង ក្នុងពេលដែល មេដឹកនាំគីមជុងអ៊ុនទៅទស្សនាការតាំងពិព័រណ៍ សព្វាវុធ ។ តាមរូបភាពបង្ហាញឲ្យឃើញថា កម្លាំងទាហាន កូរ៉េខាងជើង ដោះអាវដេកលើអំបែងកែវ ចំណែកទាហានពីរនាក់ផ្សេងទៀត យកផ្ទាំងថ្មដាក់់ពីលើហើយ យកញញ័រវាយប្រហារបែកខ្ទេច ចំណែករាងកាយទាហានមិនមានអ្វីគ្រោះថ្នាក់នោះឡើយ។ មេដឹកនាំកូរ៉េខាងជើង គីមជុងអ៊ុនបាន ទះដៃអបអរសាទរ ដល់ការសំដែងរបស់កម្លាំងទាហាន ដោយលោកបង្ហាញការពេញចិត្តយ៉ាងខ្លាំង ដល់ការខិតខំប្រឹងប្រែងហ្វឹកហាត់របស់ទាហាន ក្នុងគោលដៅការពារជាតិទប់ស្កាត់សត្រូវវាយប្រហារ៕ដោយ៖ធីរីណា
រូបថត៖reuters.