ក្រសួងបរិស្ថាន​ បន្តផ្តល់ម៉ូតូដឹកសំរាម សំណល់រឹងចំនួន៥គ្រឿង បានផ្តល់ជូនដល់រដ្ឋបាលក្រុង ស្រុកចំនួន៥

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ ចាយ សាមិត្ត រដ្ឋលេខាធិការក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ​ បានអញ្ជើញជាអធិបតីភាពប្រគល់ម៉ូតូដឹកសំរាម សំណល់រឹង ចំនួន៥គ្រឿង បានផ្តល់ជូនដល់រដ្ឋបាលក្រុង​ និង ស្រុកចំនួន៥ ក្រោយពីបានធ្វើការតុបតែងរួច ក្នុងគោលបំណងផ្តល់លទ្ធភាពដល់អង្គភាព និងរដ្ឋបាលថ្នាក់ក្រោមជាតិឈានទៅមានភាពជាម្ចាស់ក្នុងការគ្រប់គ្រងសំរាមសំណល់រឹង ធ្វើការពង្រីកសេវាសម្អាត ប្រមូល ដឹកជញ្ជូន និងទុកដាក់សំរាមឱ្យបានគ្រប់ទីប្រជុំជនកាន់តែប្រសើរបន្ថែមទៀត។

មិនតែប៉ុណ្ណោះ​ គឺចូលរួមជាចលនាជំរុញការអនុវត្តគោលនយោបាយគ្រប់គ្រងសំរាម សំណល់រឹង ទីប្រជុំជន គោលនយោបាយកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ និង គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» រួមចំណែកធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាកាន់តែមាន បរិស្ថានស្អាត ការរស់នៅប្រកប ដោយ ផាសុកភាព សុខុមាលភាព និងសោភ័ណភាពទាក់ទាញ សមស្របទៅនឹងកំណើននគរូបនីយកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ច និងអនុវត្តប្រព័ន្ធគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនបានគ្រប់ជ្រុងជ្រោយ ឈរលើគោលការណ៍ « ការរស់នៅស្អាត ភូមិឋានស្អាត សុខភាពល្អ ជីវិតរីករាយ អនា គត រុងរឿង » ។

គួរបញ្ជាក់ថា​ រដ្ឋបាលក្រុងស្រុកចំនួន៥ខាងលេីនេះ​ មកពីខេត្តចំនួន ២ បានមកទទួលរួមមាន ៖

១. ខេត្តព្រៃវែង ទទួលម៉ូតូ ចំនួន ៣គ្រឿង មានស្រុកកញ្ជ្រៀច ស្រុកកំចាយមារ និងស្រុកបាភ្នំ។

២. ខេត្តកំពង់ឆ្នាំង ទទួលម៉ូតូ ចំនួន ២គ្រឿង មានក្រុងកំពង់ឆ្នាំង និងស្រុកជលគីរី៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print