ភ្នំពេញ, កងពលតូចលេខ៧០ បានកើតចេញពីវរសេនាតូចលេខ៧១ ក្រោយមកបានកែសម្រួលទៅជាវរសេនាធំលេខ៧០ ដែលមានភារកិច្ច ការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ និងអន្តរជាតិ គោលដៅសំខាន់ៗ និងការពារក្បួនដឹកសម្ភារៈរបស់ក្រសួងការពារជាតិ ហើយក៏ជាតម្រួតយោធា ដែលមានតួនាទីត្រួតពិនិត្យរាល់វិន័យសណ្តាប់ធ្នាប់របស់យោធិន និងសហការជាមួយកម្លាំងមានសមត្ថកិច្ច ដើម្បីការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម នៅក្នុងរាជធានីភ្នំពេញ។
មេបញ្ជាការកងពលតូចលេខ៧០បច្ចុប្បន្ននគឺលោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ដែលជាមេបញ្ជាការឈ្លាសវៃនិងទទួលខុសត្រូវខ្ពស់ប្រកបដោយគុណធម៌ និងបទពិសោធន៍ ។
សូមបញ្ជាក់ថា, បច្ចុប្បន្ន លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ គឺជាមេបញ្ជាការរងកងទ័ពជើងគោកនិងជាមេបញ្ជាការកងពលតូចលេខ៧០ ដែលបានក្លាយជាមេបញ្ជាការចាប់តាំងពីថ្ងៃបង្កើតកងពលដំបូងរហូតមកទល់បច្ចុប្បន្ននេះ ។
ឆ្លងកាត់បទពិសោធន៍ និងស្នាដៃដែលសម្រេចបាន វរសេនាធំលេខ៧០ត្រូវបានកែសម្រួលជាកងពល តូចថ្មើរជើងលេខ៧០ ស្ថិតក្រោមបញ្ជាផ្ទាល់របស់អគ្គសេនាធិការ តាមអនុក្រឹត្យលេខ៥១ ចុះថ្ងៃទី ១៥ ខែតុលា ឆ្នាំ១៩៩៤ របស់រាជរដ្ឋាភិបាលកម្ពុជា។ កងពលតូចថ្មើរជើងលេខ៧០ ត្រូវបានផ្ទេរក្របខណ្ឌ ពីអគ្គបញ្ជាការដ្ឋាន មកក្រោមចំណុះផ្ទាល់បញ្ជាការដ្ឋានកងទ័ពជើងគោក តាមប្រកាសលេខ២៥៤ករ/៩១៨ ចុះថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ របស់ក្រសួងការពារជាតិ ដើម្បីចាប់ផ្តើមកំណែទម្រង់កងយោធពលខេមរភូមិន្ទ ហើយបានសម្រួលឈ្មោះពីកងពលតូចថ្មើរជើងលេខ៧០ មកកងពលតូចលេខ៧០ តាមប្រកាសលេខ ៥៤២ម.ឈ/០៥១៩ ចុះថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០១៩ របស់ក្រសួងការពារជាតិ ។
សូមក្រើនរំ់កថា ត្រូវប្រកាន់ខ្ជាប់ខ្ជួន កុំភ្លេច ៣ការពារ ៣កុំ និងវិធានសុខាភិបាល៕
ដោយ, សហការី