ហ្វីលីពីនក៏លើកលែងការធ្វើចត្តាឡីស័កដល់អ្នកទេសចរមកពី«តំបន់ខៀវ»ដែរ

ចែករំលែក៖

ប្រទេសក្នុងតំបន់អាស៊ាន ក្នុងនោះមានថៃ សិង្ហបុរី ឥណ្ឌូនេស៊ី បានបើកដំណើរការវិស័យទេសចរណ៍ហើយថែមទាំងលើកលែងការធ្វើចត្តាឡីស័កដល់ពលរដ្ឋមកពីប្រទេសដែលមិនមានករណីឆ្លងកូវីដ-១៩ខ្ពស់ ។ នៅពេលនេះដែរហ្វីុលីពីនក៏បានប្រកាសលើកលែងការធ្វើចត្តាឡីស័កដល់អ្នកទេសចរមកពីប្រទេសមួយចំនួនផងដែរ។

អ្នកនាំពាក្យប្រធានាធិបតីហ្វីុលីពីន លោក Harry Roque នៅថ្ងៃទី១៥ខែតុលា បានប្រកាសថា ហ្វីុលីពីននឹងលុបការធ្វើចត្តាឡីស័កដោយបង្ខំដល់អ្នកទេសចរដែលបានចាក់វ៉ាក់សាំងរួចរាល់មកពីប្រទេសចិន និង៤០ប្រទេសផ្សេងទៀតក្នុងតំបន់ដែលមានករណីឆ្លងកូវីដ-១៩ទាប ។
លោក Roque បានឱ្យដឹងថាច្បាប់ថ្មីនឹងអនុវត្តសម្រាប់អ្នកទេសចរមកពីប្រទេសចិន និងប្រទេសក្នុងតំបន់ផ្សេងទៀតស្ថិតនៅក្នុង«បញ្ជីខៀវ» ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី៣១ខែតុលា។
ជនបរទេសដែលបានចាក់វ៉ាក់សាំងគ្រប់ចំនួនត្រូវធ្វើតេស្តរហ័ស RT-PCR អវិជ្ជមានរយៈពេល៧២ម៉ោងមុនពេលមកកាន់ហ្វីុលីពីន ។ គោលដៅខាងលើគឺដើម្បីទាក់ទាញវិស័យទេសចរណ៍នៅក្នុងប្រទេសនេះដំណើរការរលូន ជួយដល់សេដ្ឋកិច្ចជាតិកាន់តែប្រសើរក្នុងពេលកំពុងប្រឈមវិបត្តិដោយកូវិដ-១៩៕ ដោយសាធី

...


រូបថត៖AFP/TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print