លទ្ធផលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសលើកទី៦ របស់សន្និសីទអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) ដែលបានប្រព្រឹត្តទៅដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ទីក្រុង Nur-Sultan សាធារណរដ្ឋកាហ្សាក់ស្ថាន

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសលើកទី៦ របស់សន្និសីទអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) ដែលបានប្រព្រឹត្តទៅដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ទីក្រុង Nur-Sultan សាធារណរដ្ឋកាហ្សាក់ស្ថាន។

សូមបញ្ជាក់ថា, កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសលើកទី៦ របស់សន្និសីទអន្តរ សកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) ដែលកិច្ចប្រជុំនេះដឹកនាំដោយ លោក មុខតា – ឡើបឺរឌី (Mukhtar Tileuberdi) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស នៃ សាធារណរដ្ឋកាហ្សាក់ស្ថាន តាមរយៈប្រព័ន្ធវីដេអូ។

ក្រោមមូលបទ “សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅអាស៊ីក្នុងតថភាពថ្មី នៃពិភពលោកក្រោយ ការរីករាលដាលនៃជំងឺរាតត្បាត រដ្ឋមន្ត្រីការបរទេស CICA បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្ត របស់ពួកគេ ក្នុងការពង្រឹងនិងការកសាងទំនុកចិត្តទៅវិញទៅមកក្នុងគោលបំណងចំបង គឺការលើក កម្ពស់សន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពនៅទូទាំងតំបន់អាស៊ី។

អង្គប្រជុំបានផ្លាស់ប្តូរទស្សនៈ និងបានដាក់ចេញនូវទិសដៅរួមសម្រាប់បញ្ហាតំបន់ និងសកលសំខាន់ៗ រួមមានសារៈសំខាន់នៃការប្រកាន់ខ្ជាប់នូវប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលមានច្បាប់ជាមូលដ្ឋាន ការការពារបរិស្ថាន តម្រូវការក្នុងការទាញយកប្រយោជន៍ពីបច្ចេកវិទ្យាចុងក្រោយដើម្បីសម្រប សម្រួលការស្ដារសង្គម-សេដ្ឋកិច្ចពីវិបត្តិជំងឺរាតត្បាតកូរីដ-១៩ និងសារៈសំខាន់នៃការប្រកាន់ខ្ជាប់នូវ សិទ្ធិមនុស្សក្នុងន័យទាំងស្រុង ស្របតាមគោលការណ៍នៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិនិង ច្បាប់អន្តរជាតិ។

ក្នុងកិច្ចប្រជុំ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ពីសារៈសំខាន់នៃការថែរក្សា សន្តិភាពនិងវិបុលភាពសកល ដែលប្រទេសទាំងអស់ខិតខំសម្រេចបានដោយលំបាក រួមទាំងភាព ចាំបាច់តម្រូវឱ្យរដ្ឋសមាជិក CICA ចូលរួមដោះស្រាយបញ្ហាប្រឈមចំពោះមុខដែលបង្កឡើង ដោយជំងឺកូវីដ-១៩ និងបញ្ហាប្រឈមដទៃទៀត ដូចជា ការប្រកួតប្រជែងរវាងមហាអំណាច ការរាំង ស្ទះខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និងគម្លាតនៃការអភិវឌ្ឍ។ លោកឧបនាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យរដ្ឋ សមាជិក CICA) ទាំងអស់ពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីលើកស្ទួយជំហរអន្តរជាតិរបស់ CICA ក្នុងការលើកកម្ពស់កិច្ចសន្ទនាដែលមានប្រកបដោយបរិយាប័ន្ននិងស្មារតីកសាង ការសម្របសម្រួល ពាណិជ្ជកម្មនិងការវិនិយោគ និងការអនុវត្តមធ្យោបាយប្រកបដោយនវានុវត្តន៍ក្នុងការលើកស្ទួយកិច្ច សហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនៅទូទាំងតំបន់ ដូចជាទំនាក់ទំនងតាមរយៈ Track 1.5 និងTrack 2 ជាដើម។

អង្គប្រជុំបានអនុម័តឯកសារដូចជា៖ ១) បទបញ្ញត្តិសម្រាប់ក្រុមប្រឹក្សាឥស្សរជនឆ្នើម CICA (CICA Council of Eminent Persons) ២) បច្ចុប្បន្នភាពនៃកាតាឡុក CICA ស្តីពីយន្តការកសាងទំនុក ចិត្ត និង៣) វិសោធនកម្មនីតិវិធីនៃការសម្រេចចិត្តរបស់ CICA៕

ដោយ៖សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print