មន្ទីរបញ្ចកោណអាមេរិក៖ កូរ៉េខាងជើងនៅតែបន្តអភិវឌ្ឍន៍អាវុធបរមាណូ

ចែករំលែក៖

អង្គភាពចារកិច្ចរបស់ក្រសួងការពារជាតិអាមេរិក DIA បានប្រកាសថា កូរ៉េខាងជើងមានសកម្មភាព នៅទីតាំងផលិតបរមាណូ គឺជាសកម្មភាពមិនសមស្រប់ក្នុងការរំសាយអាវុធបរមាណូទាំងស្រុងនៅក្នុងប្រទេសនេះ។ តាមការលើកឡើងរបស់អង្គភាពចារកិច្ច DIA អាមេរិក បញ្ជាក់ថា«បើទោះបីកូរ៉េខាងជើង មិនសាកល្បងអាវុធបរមាណូចាប់តាំងពីឆ្នាំ ២០១៧មក ប៉ុន្តែប្រទេសនេះនៅតែបន្តអភិវឌ្ឍន៍អាវុធដដែល ដោយមិនមានការផ្អាកនោះឡើយ»។ តាមការលើកឡើងរបស់ DIA «រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លោកគីម ជុងអ៊ុន បានផ្តល់អាទិភាពក្នុងការអភិវឌ្ឍនអាវុធ មានកាំជ្រួចមីស៊ីលវាយលុករយៈចម្ងាយឆ្ងាយ អាចបំពាក់ក្បាលគ្រាប់បរមាណូ»។ DIA បានបញ្ជាក់ថាការរស់នៅដោយអាថ៍កាំបាំងរបស់កូរ៉េខាងជើងពិបាកនៅក្នុងការប្រមូលទិន្នន័យ។ តាមការលើកឡើងរបស់ DIA បានបញ្ជាក់ថា ប្រាក់ចំណូលរបស់កូរ៉េខាងជើង ប្រមាណ ២០%ដល់ទៅ ៣០% គឺបានប្រើប្រាស់សម្រាប់វិស័យយោធា ។ ជាមួយគ្នានោះមេដឹកនាំគីមជុងអ៊ុនក៏បានផ្តល់អាទិភាពក្នុងការអភិវឌ្ឍន៍សព្វាវុធផងដែរ។ ក្នុងរដ្ឋកាលដឹកនាំរបស់ប្រធានាធិបតី ដូណាល់ត្រាំ មានជំនួបពិភាក្សាដល់ទៅ៣លើកជាមួយមេដឹកនាំកូរ៉េខាងជើង នៅក្នុងប្រទេសសិង្ហបុរី វៀតណាម និង តំបន់ព្រំដែនកូរ៉េទាំងពីរ។ ប៉ុន្តែក្រោយជំនួបនោះ ទំនាក់ទំនងរវាងអាមេរិកនិងកូរ៉េខាងជើងមិនមានការកែប្រែនោះឡើយ៕ដោយ៖ធីរីណា

រូបថត៖Reuters.

...

រូបថត៖KCNA.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print