​ជិះ​ម៉ូតូ​លឿន​ជ្រុល​ទៅ​បុក​គូទ​រថយន្ត​ដែល​គេ​ចត​ស្ងៀម​រង​របួសធ្ងន់​

ចែករំលែក៖

​ភ្នំពេញ​៖​ បុរស​ម្នាក់​ បាន​រង​របួស​ធ្ងន់ធ្ងរ​បន្ទាប់​ពី​ជិះ​ម៉ូតូ​លឿន​ជ្រុល​ទៅ​បុក​នឹង​គូទ​រថយន្ត​ទេសចរណ៍​ដែល​គេ​ឈប់​ដាក់​ភ្ញៀវ​ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ ថ្ងៃ​ទី​៣​ ខែមេសា​ ឆ្នាំ​២០១៦​ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ ស្ថិត​ក្នុងភូមិ​ក​ន្ទោ​គ​ជើង​ សង្កាត់​ក​ន្ទោ​គ​ខណ្ឌ​ពោធិ​សែន​ជ័យ​ ។​

​ជន​រង​គ្រោះ​ឈ្មោះ​ សាក់​ ភារ​ម្យ​ ភេទ​ប្រុស​ អាយុ​ ២៤​ឆ្នាំ​ មុខរបរ​អ្នក​លក់ដូរ​ មាន​ទីលំនៅ​សង្កាត់​ក្រាំងធ្នង់​ និង​មានស្រុក​កំណើត​ ភូមិ​ឈើទាល​ ឃុំ​ប្រ​ធាតុ​ ស្រុក​កំពង់ត្របែក​ ខេត្តព្រៃវែង​ ជិះ​ម៉ូតូ​ម៉ាក​ Click​ ព​ណ៍​ស​ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1AI-5080​ ។​

​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​គេ​បានអោយ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ Hyundai​ ព​ណ៍​ស​ ជា​ប្រភេទ​រថយន្ត​ទេសចរណ៍​ ២៥​ កៅអី​បើក​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ក្នុង​ទឹ​ស​ដៅ​ពី​លិចទៅ​កើត​ដោយ​ល្បឿន​យឺតៗ​ ព្រោះ​រថយន្ត​នោះ​ខូច​ប៉ុង​ ពេល​មក​ដល់​កន្លែង​កើតហេតុ​រថយន្ត​ក៏​ឈប់​ហើយ​ឃើញ​មាន​មនុស្ស​ប្រុស​ស្រី​២​នាក់​ចុះ​ពីលើ​រថយន្ត​ ស្រាប់តែ​លឺ​សូរ​សំលេង​ផាំង​លាន់​ដូច​រន្ទះ​ ហើយ​ក៏​ឃើញ​ជន​រង​គ្រោះ​ដេក​ប្រកាច់​ស្រែក​ថ្នូរ​បែកក្បាល​ហូរ​ឈាម​តែ​ម្តង​ទៅ​ ។​ បើ​តាម​មិត្ត​ភ​ក្រ័​ជន​រង​គ្រោះ​បានអោយ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ ជន​រង​គ្រោះ​បាន​ប្រាប់​ថា​ទៅ​ទិញ​អំបិល​ ក៏​ស្រាប់តែ​ជួប​គ្រោះថ្នាក់​បែប​នេះ​ទៅ​ ។​ មូលហេតុ​ដែល​បណ្តាល​អោយ​មាន​គ្រោះថ្នាក់​ចរាចរ​នេះ​កឺ​បណ្តាល​មក​ពី​រថយន្តក្រុង​ឈប់​លយ​មក​ពាក់​កណ្តាលផ្លូវ​ ហើយ​ផ្លូវ​ម្តុំ​នោះ​ងងឹត​គាប់​ជូន​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​លឿន​ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័​ផង​ ។​

​ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​ព្យាបាល​នៅ​ក្លី​និ​ច​ឯកជន​ ចំណែក​ម៉ូតូ​និង​រថយន្ត​ត្រូវ​បាន​សម្ថ​កិច្ច​យក​ទៅ​រក្សារ​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌ​ពោ​សែន​ជ័យ​ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​ ៕​

5

4

3

2

1

ដោយ៖ សុខា​សែន​ជ័យ​

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print