អាស៊ានលុបឈ្មោះមេដឹកនាំរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាចេញពីបញ្ជីកិច្ចប្រជុំកំពូលអាស៊ាន

ចែករំលែក៖

បណ្តារដ្ឋមន្ត្រីការបរទេសអាស៊ាន បានសម្រេចលុបឈ្មោះថ្នាក់ដឹកនាំយោធាមីយ៉ាន់ម៉ាចេញពីបញ្ជីឈ្មោះចូលរួមកិច្ចប្រជុំកំពូលអាស៊ានដែលនឹងធ្វើឡើងនៅចុងខែតុលាឆ្នាំ២០២១នេះ។

ការសម្រេចខាងលើក្រោយពេលរដ្ឋមន្ត្រីការបរទេសតំបន់អាស៊ានបានជួបប្រជុំគ្នាតាមអនឡាញកាលពីថ្ងៃទី១៥ខែតុលា ។ នេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ចាប់តាំងពីការបង្កើតសមាគមប្រជាជាតិអាសុីអាគ្នេយ៍(Association of Southeast Asian Nations (ASEAN)) ដែលកិច្ចប្រជុំកំពូល មិនមានប្រមុខដឹកនាំប្រទេសជាសមាជិកមួយចូលរួម។
កិច្ចប្រជុំកំពូលអាស៊ាន នឹងធ្វើឡើងចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី ២៨ខែតុលា។ ប្រភពព័ត៌មានបានឱ្យដឹងថា បុគ្គលដែលមិនមែនជាអ្នកនយោបាយនឹងត្រូវអញ្ជើញឱ្យចូលរួមកិច្ចប្រជុំតំណាងឲ្យប្រទេសមីយ៉ាន់ម៉ា។
កន្លងមក រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានបដិសេធឱ្យឧបការីអាស៊ាន ដែលជារដ្ឋមន្ត្រីការបរទេសប៊្រុយណេលោក Erywan Yusof ចូលទៅកាន់មីយ៉ាន់ម៉ា ហើយជួបជាមួយអតីតមន្ត្រីដែលយោធាផ្តួលរំលំក្នុងនោះមានលោកស្រីអោងសាន ស៊ូជី។
ជាមួយគ្នានេះដែររដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីបានបង្ហោះលើបណ្តាញសង្គមTwitterថាមីយ៉ាន់ម៉ាមិនសមមានតំណាងចូលរួមកិច្ចប្រជុំនយោបាយជាន់ខ្ពស់នៃប្រទេសក្នុងតំបន់នោះឡើយរហូតដល់ប្រទេសនេះដំណើរការរបបប្រជាធិបតេយ្យឡើងវិញ។
ក្នុងពេលនេះដែរប្រទេសហ្វីុលីពីន សិង្ហបុរី ឥណ្ឌូនេស៊ី និងម៉ាឡេស៊ីបានគាំទ្រការសម្រេចខាងលើ ដោយមិនអនុញ្ញាតឲ្យប្រមុខដឹកនាំយោធាមីយ៉ាន់ម៉ាលោក Min Aung Hlaing ចូលរួមកិច្ចប្រជុំកំពូលអាស៊ាននោះឡើយ៕ ដោយសាធី

...


រូបថត៖Reuters.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print