សមត្ថកិច្ចខណ្ឌសែនសុខបញ្ជូនខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធបទល្មើសរំលោភលើទំនុកចិត្តទៅកាន់សាលាដំបូងរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបើកការស៊ើបសួរលើជនត្រូវចោទ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ ពាក់ព័ន្ធបទល្មើសរំលោភលើទំនុកចិត្ត(ប្រើប្រាស់បណ្ណសម្គាល់កម្មសិទ្ធិទោចក្រយានយន្តក្លែងក្លាយនិងទិញលក់ម៉ូតូមានស្លាកលេខក្លែងក្លាយ)។

គួររំលឹកថា នៅទី១៥ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១០និង០០នាទី នគរបាលប៉ុស្តិ៍រដ្ឋបាលទឹកថ្លាបានឃាត់ខ្លួនជនសង្ស័យ០១នាក់ជាប់ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត(ប្រើប្រាស់បណ្ណសម្គាល់កម្មសិទ្ធិទោចក្រយានយន្តក្លែងក្លាយនិងទិញលក់ម៉ូតូមានស្លាកលេខក្លែងក្លាយ) នៅចំណុចខាងក្រោយវិទ្យាល័យសម្តេចហ៊ុន សែនបុរី១០០ខ្នង ផ្លូវបេតុង ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យ ឈ្មោះ លី ម៉េង ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរទិញលក់ម៉ូតូ ស្នាក់នៅផ្ទះជួលលេខ២០សេ ផ្លូវបេតុង ភូមិបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ (គ្មានសារធាតុញៀន) បានលក់ម៉ូតូគ្មានបណ្ណសម្គាល់ត្រឹមត្រូវឲ្យទៅជនរងគ្រោះឈ្មោះ អាន តូរ៉ុង ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបររកស៊ី ស្នាក់នៅផ្ទះលេខ១១៨ ផ្លូវបេតុង ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។
ក្នុងនោះសមត្ថកិច្ចបានដកហូតវត្ថុតាង រួមមានម៉ូតូ០១គ្រឿងម៉ាកXR ផលិតឆ្នាំ២០០៤ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1FZ-3654 មានបណ្ណសម្គាល់ និងស្លាកលេខក្លែងក្លាយ, ម៉ូតូ១១គ្រឿង និងស្លាកលេខ១៤សន្លឹកទៀត យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ។

បច្ចុប្បន្ន ជនត្រូវចោទកំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរនៅឡើយ៕

...

ដោយ៖ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print