ថ្ងៃ៤មេសា១៩៧០ សម្តេចតេជោលះបង់ការសិក្សាចូលព្រៃតស៊ូតាមការអំពាវនាវរបស់សម្តេចនរោត្តមសីហនុ

ចែករំលែក៖

ភ្នំពេញ៖ ថ្ងៃនេះ ជាថ្ងៃខួបកំណើតមិនពិត តែជាថ្ងៃខួបកំណើតផ្លូវការរបស់ខ្ញុំ។ អ្វីដែលសំខាន់សំរាប់ខ្ញុំនាថ្ងៃ ៤មេសានេះ គឺជាថ្ងៃដែលខ្ញុំបានសំរេចចិត្តដើរតាមការអំពាវនាវរបស់ សម្តេចព្រះនរោត្តម សីហនុ ដើម្បីតស៊ូប្រឆាំងពួកធ្វើរដ្ឋប្រហារខុសច្បាប់ និងការឈ្លានពានរបស់បរទេស។

៥ ឆ្នាំមុន ខ្ញុំបែកពីឪពុក ម្តាយ បងប្អូនដោយដៃកាន់សៀវភៅ ប៊ិច ដើម្បីការរៀនសូត្រ តែលើកនេះខ្ញុំចាកចេញទៅជាមួយការតាំងចិត្តកាន់អាវុធដើម្បីធ្វើការប្រយុទ្ធ។ ថ្ងៃនេះ គឺជាខួបលើកទី៤៦ឆ្នាំនៃការផ្ទេរជីវភាពពីយុវសិស្សម្នាក់មកជាយុទ្ធជនម្នាក់ (៤ មេសា១៩៧០-៤ មេសា ២០១៦)។ ពេលនោះខ្ញុំទើបមានអាយុ១៨ឆ្នាំ ខ្ញុំគួរតែមានឱកាសបន្តការសិក្សា ឬរស់នៅជាមួយក្រុមគ្រួសារ តែរដ្ឋប្រហារខុសច្បាប់ និងការឈ្លានពានរបស់បរទេសបានដាក់ប្រជាជនកម្ពុជា ទៅជាចំណាប់ខ្មាំងនៃសង្គ្រាម ដែលគ្មានផ្លូវទី៣សំរាប់ការជ្រើសរើសនោះឡើយ។

តើជាកំហុសអ្នកណាដែលធ្វើឱ្យកម្ពុជាមានសង្គ្រាម និងបន្ទាប់មកមានរបប ប៉ុល ពត? កំហុសរបស់អ្នកនយោបាយមួយនាក់ឬមួយក្រុមនាពេលនោះបានធ្វើឱ្យកម្ពុជាចាកចេញពីសន្តិភាពមកកាន់សង្គ្រាមវិនាសកម្ម និងបន្ទាប់មកកើតមានរបបប្រល័យពូជសាសន៍ប៉ុលពត។

យើងត្រូវរួមគ្នារក្សាសន្តិភាពដែលយើងរកបានដោយលំបាកនេះឱ្យបានគង់វង្សតរៀងទៅ៕

12936718_987958421252655_252519328777896375_n

12417533_987958431252654_7356951826879404832_n

12523935_987958457919318_8426937820041630325_n

12928228_987958464585984_1499167763982538960_n

11202093_987958491252648_255695187792018437_n

12920456_987958507919313_9089833371850412200_n

12923242_987958531252644_8839275509566521387_n

1929396_987958537919310_7296878499697189952_n

12932871_987958571252640_4198072229394529192_n

12920268_987958591252638_1701444672448207057_n

12936520_987958621252635_4026827837848644683_n

12472659_987958631252634_2492806749538870203_n

ដោយ៖ សុវណ្ណារ៉ា

111

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print