ដេកស្លាប់ក្នុងបន្ទប់មិនដឹងមូលហេតុសង្ស័យខ្យល់គរ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ដេកស្លាប់ក្នុងបន្ទប់តែម្នាក់ឯងមិនដឹងមូលហេតុ កាលពីវេលាម៉ោង ១ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦ នៅត្រង់ចំណុចផ្ទះជួល ភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

បុរសដេកស្លាប់នោះមានឈ្មោះ ម៉េង ភៀង អាយុ៣៧ឆ្នាំ មុខរបរអ្នកបើករថយន្តក្រុង មានទីលំនៅផ្ទះកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិពញ្ញង ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង ។

តាមការរៀបរាប់របស់ប្រពន្ធសពឈ្មោះ ម៊ែសុភី អាយុ៣៣ឆ្នាំ មុខរបរធ្វើការរោងចក្រ បានឲ្យដឹងថា មុនពេលកើតហេតុប្រហែលជាម៉ោង៥ល្ងាច ជនរងគ្រោះបានផឹកស្រាថ្នាំ២នាក់មិត្តភក្តិអស់កន្លះលីត ពេលផឹករួចក៏ងូតទឹក មើលទូរទស្សន៍ធម្មតា ហើយក៏ចូលដេកធម្មតា ។ ប្រភពដដែលបានបន្តទៀតថា ស្រាប់តែនៅវេលាម៉ោងប្រហែល១២និង៣០នាទីរំលងអាធ្រាត្រអ្នកស្រីបានលឺសូរសំលេងដកចង្ការមាន់២ទៅ៣ដង គាត់ស្មានតែស្រមុកទើបមិនចាប់អារម្មណ៍ ដល់វេលាម៉ោងកើតហេតុខាងលើគាត់ក៏ចាប់អង្រួនប្តីគាត់ តែប្តីគាត់មិនកំរើកសោះ ទើបនាំគ្នាឆោឡោសែងសាកសពចុះមកក្រោមហៅអ្នកជិតខាងបងប្អូនឲ្យជួយមើល ។

ក្រោយពេលកើតហេតុខាងគ្រួសារសពបានទាក់ទងហៅក្រុមសង្គ្រោះរបស់អង្គភាព៧១១ មកដឹកយកទៅមន្ទីពេទ្យ តែត្រូវអង្គភាព៧១១ប្រាប់ថាសាកសពបានស្លាប់បាត់ទៅហើយ ពេលដឹងថាប្តីស្លាប់ខាងក្រុមគ្រួសារក៏ដឹកសពយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕

22

23

24

21

ដោយ៖ សុខា សែនជ័យ

111

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print