ក្នុងពេលដែលពិភពលោកប្រជែងគ្នាទិញវ៉ាក់សាំងបង្ការកូវីដ-១៩ ប្រទេសជាច្រើននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក បានយឺតមួយជំហានក្នុងការបញ្ជាទិញវ៉ាក់សាំងទើបធ្វើឲ្យអាស៊ីមានការយឺតយ៉ាវជាងប្រទេសលោកខាងលិច។ ប៉ុន្តែលើកនេះ ជាមួយនឹងថ្នាំព្យាបាលកូវីដ-១៩ ដែលជាក្តីសង្ឃឹមខ្ពស់ក្នុងការបញ្ចប់កូវីដ-១៩ អាស៊ីនឹងមិនធ្វើឲ្យយឺតយ៉ាវឬខុសដូចលើកមុនទៀតឡើយ។
សារព័ត៌មាន CNN បានផ្សាយថា ប្រទេសជាច្រើនក្នុងតំបន់អាស៊ី បានបញ្ជាទិញថ្នាំព្យាបាលកូវីដ-១៩ មានឈ្មោះថា Molnupiravir ដែលស្រាវជ្រាវនិងងផលិតដោយក្រុមហ៊ុនឱសថអាមេរិក Merck ។ ឱសថនេះគឺជាអាវុធថ្មីបំផុតក្នុងការប្រឆាំងកូវីដ-១៩ បើទោះបីមិនទាន់បានផ្តល់លិខិតអនុញ្ញាតឱ្យប្រើប្រាស់ជាផ្លូវការក្តី។
ឱសថ Molnupiratvir នឹងដើរតួនាទីយ៉ាងសំខាន់អាចផ្លាស់ប្តូរស្ថានភាពនៃការឆ្លងរាលដាលកូវីដ-១៩ ពិសេសជាមួយនឹងអ្នកដែលមិនព្រមចាក់វ៉ាក់សាំងប្រឆាំងកូវីដ -១៩ ។ ពេលនេះក្រុមហ៊ុនផលិតឱសថ Merck បានដាក់លិខិតស្នើសុំនាយកដ្ឋានគ្រប់គ្រង ស្បៀងអាហារនិងឱសថអាមេរិក ផ្តល់លិខិតអនុញ្ញាតឱ្យប្រើប្រាស់ថ្នាំប្រភេទនេះ។ ប្រសិនបើទទួលបានការអនុញ្ញាតហើយ ថ្នាំគ្រាប់ Molnupiravir នឹងក្លាយជាថ្នាំលេបប្រឆាំងកូវីដ-១៩ ដំបូងគេបង្អស់នៅលើពិភពលោក។
តាមតួលេខរបស់ក្រុមហ៊ុន Airfinity ក្នុងចំណោម១០ប្រទេសដែលបានបញ្ជាទិញថ្នាំគ្រាប់ព្យាបាលកូវីដ-១៩ពីអាមេរិក គឺមានដល់ទៅ៨ប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ក្នុងចំណោមប្រទេសដែលបានបញ្ជាទិញវ៉ាក់សាំងនេះមាន ថៃ ម៉ាឡេស៊ី កូរ៉េខាងត្បូង អូស្ត្រាលី …៕ ដោយសាធី