សមត្ថកិច្ច​កំពង់ចាម​ឃាត់​ខ្លួន​ជនសង្ស័យ​ជាបន្តបន្ទាប់​ ករណី​គ្រឿងញៀន​នៅស្រុកកោះសូទិន

ចែករំលែក៖

ខេត្តកំពង់ចាម​ ៖​ ខ្មែរ​យើង​មាន​ពាក្យ​មួយថា​ « រយីងរយោងជាប់ដូចសម្លកំពឹស» ក៏ព្រោះតែសហបុគ្គលបានលួចប្រព្រឹត្តបទល្មេីស​ ។ ជាក់ស្ដែង​នៅថ្ងៃទី១៧​ ខែតុលា ឆ្នាំ២០២១​ កម្លាំង​សមត្ថកិច្ច​នៃខេត្ត​កំពង់ចាម​បានចាប់ឃាត់ខ្លួនជន​សង្ស័យ​៧​នាក់ជាបន្តបន្ទាប់​ និងចាប់យក​វត្ថតាងថ្នាំញៀនបានមួយចំនួន​យកមក​ផ្តន្ទាទោសតាមច្បាប់​ ក្រោយបង្ក្រាបបាន​ កាលពីថ្ងៃទី១៦​ ខែ១០​ ឆ្នាំ​២០២១​ ស្ថិត​នៅស្រុកកោះសូទិន ។

លោកឧត្តមសេនីយ៍​ទោ ឯម​ កុសល​ ស្នងការនគរ​បាលខេត្តកំពង់ចាម​បាន​ អោយ​ដឹង​ថា​ ប្រជាពលរដ្ឋ​ល្អបានរាយ​ការណ៍មកលោក​ លោកក៏បានដាក់​ចេញផែនការបង្ក្រាប​ និងដោយបានការ​សម្រប​សម្របសម្រួល​ការងារពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យ​ការអមសាលាដំបូងខេត្តកំពង់ចាម បានចាត់​បញ្ជាឲ្យកម្លាំងជំនាញការិយាល័យ​ ប្រឆាំងគ្រឿងញៀនខេត្ត រួមជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន, កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកតានង់ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលមហា​ខ្ញូង ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន បានបេីកកិច្ចប្រតិបត្តិការចុះបង្ក្រាប ករណី ជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០១ករណី (ដោយប្រេីវិធានញុះញង់) ឃាត់ខ្លួនជនសង្ស័យសរុបបានចំនួន ០៦នាក់ប្រុស​ ១.ឈ្មោះ កីង ជៀកឡេង ភេទប្រុស អាយុ ២១ឆ្នាំ ជាតិខ្មែរ មុខរបរ រោងចក្រ មានទីលំនៅភូមិមហាខ្ញូង ឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម *ជាមុខសញ្ញាមានថ្នាំញៀនចំនួន ( ០៤កញ្ចប់ )* ។

លោកឧត្តមសេនីយ៍​ទោ ឯម​ កុសល​ បានអោយដឹងបន្តថា​ តាមចម្លើយបំភ្លឺជនសង្ស័យខាងលើបានឆ្លើយសារភាពថា ខ្លួនមានបក្ខពួកម្នាក់ទៀត ពេលនោះសមត្ថកិចបានបន្តការងារចុះចាប់ឃា​ត់ខ្លួន​ ជន​សង្ស័យបានម្នាក់ទៀត​ ឈ្មោះ​ ហាប វិផា ភេទប្រុស អាយុ ២៦ឆ្នាំ ជាតិខ្មែរ មុខរបរ ជាងជួសជុលរថយន្ដ មានទីលំនៅភូមិអង្គរជ័យលើ ឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម ។

លោកបញ្ជាក់ថា​ ខណ:កម្លាំង​សមត្ថកិច្ច​កំពុង​អនុវត្ត​ច្បាប់​ ស្រាប់តែមានមុខ​សញ្ញាប្រើប្រាស់ថ្នាំញៀនបានទូរស័ព្ទមកទិញពីឈ្មោះ ហាប វិផា ពេលនោះសមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ទៀត​ឈ្មោះ​ សូ ទិត្យ   ភេទប្រុស អាយុ២២ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិព្រែកតានង់កើត ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាមនិង​ ឈ្មោះ ឡោ សុភ័ក្រ្ដ ភេទប្រុស អាយុ ២៤ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិព្រែកយានង់ទី៤ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។​ ពេលនោះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ទៀតឈ្មោះ រ៉ ហ្វាត   ភេទប្រុស អាយុ ២៥ឆ្នាំ ជាតិខ្មែរឥស្លាម មុខរបរ នេសាទ មានទីលំនៅភូមិព្រែកតានង់ទី១១ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម *ជាមុខសញ្ញាមានថ្នាំញៀនចំនួន ( ០១កញ្ចប់ )*។

តាមចម្លើយសារភាពរបស់ជនសង្ស័យបានឆ្លើយប្រាប់សមត្ថកិច្ចយើងថា ថ្នាំញៀនបានមកពីបងរបស់ខ្លួន ពេលនោះសមត្ថកិច្ចយើងបានបន្តទៅឃាត់បានជនសង្ស័យម្នាក់ទៀត​ ឈ្មោះ​ ម៉ូ សា ភេទប្រុស អាយុ ៣១ឆ្នាំ ជាតិខ្មែរ មុខរបរ នេសាទ មានទីលំនៅភូមិព្រែកតានង់ទី១១ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។

សូមបញ្ជាក់​ថា​ ចំពោះ​ជនសង្ស័យទាំង ០៦នាក់ខាងលើ បានធ្វើតេស្តសំណាកកូវីដ-១៩ ជាលទ្ធផល អវិជ្ជមានទាំង ០៦​នាក់ និង​ដកហូតវត្ថុតាងរួមមាន÷ ថ្នាំញៀនចំនួន ( ០៥កញ្ចប់ )និងទូរស័ព្ទដៃចំនួន ០៦គ្រឿង ។

លោកបានបញ្ជាក់បន្ថែមថា​ ក្រោយ​កម្លាំង​សមត្ថកិច្ច​ក្តាប់បាន​ព័ត៌មាន​ច្បាស់ការ​ លុះនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ សមត្ថកិច្ចបានបន្តសហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកមុខកំពូល ខេត្តកណ្តាល ធ្វើការឃាត់ខ្លួនជនសង្ស័យនៅចំណុចភូមិកោះរកា ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកំពង់ចាម បានចំនួន ០១នាក់ទៀត ឈ្មោះ ឃាង ឆេង ហៅ ជីង ភេទប្រុស អាយុ ៤០ឆ្នាំ ជាតិខ្មែរ មុខរបរ ជាងអ៊ុតសក់ មានទីលំនៅភូមិព្រែករំដេង(គ) ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាមបច្ចុប្បន្នស្នាក់នៅសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាធានីភ្នំពេញ *ជាមុខសញ្ញាមានថ្នាំញៀនចំនួន ០២កញ្ចប់* ។​ ជនសង្ស័យនេះ បានធ្វើតេស្តសំណាកកូវីដ-១៩ ជាលទ្ធផល អវិជ្ជមាន ។​ ដកហូតវត្ថុតាងរួមមាន÷​ថ្នាំញៀនចំនួន (០២កញ្ចប់ ) និងទូរស័ព្ទ​ដៃចំនួន ០២គ្រឿង ។

ជនសង្ស័យ​ទាំងអស់​ ត្រូវ​បាន​សមត្ថកិច្ច​នាំខ្លួនយកមកកាន់ស្នងការដ្ឋា​ន​ខេត្តកំពង់ចាម​ ដេីម្បី​សាកសួរ​បន្ត​នីតិវិធី​ត្រៀម​ បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ចាត់ការបន្ត​ ៕

...

ដោយ៖   វណ្ណៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print