ផ្ទះចំនួន២ខ្នងបានធ្លាក់ចូលទៅក្នុងទឹករងការខូចខាតទាំងស្រុងដោយសារបាក់ច្រាំងទន្លេ

ចែករំលែក៖

ខេត្តក្រចេះ៖ ផ្ទះប្រជាពលរដ្ឋចំនួន២ខ្នងត្រូវបាក់ធ្លាក់ចូលទៅក្នុងទឹកទន្លេមេគង្គដោយសារច្រាំងបាក់ស្រុតបណ្តាលឱ្យខូចខាតអស់ទាំងស្រុង។
ហេតុការណ៍បាក់ស្រុតផ្ទះនោះបានកើតឡើងកាលពីវេលាម៉ោង១០ៈ៣០នាទីព្រឹកថ្ងៃទី១៧ ខែតុលាឆ្នាំ២០២១នៅចំណុចភូមិធំ ឃុំសណ្ដាន់ស្រុកសំបូរខេត្តក្រចេះ។
ប្រភពពីម្ចាស់ផ្ទះបានឱ្យដឹងថា នៅយប់នោះមុនពេលកើតហេតុគាត់បានទៅធ្វើការឆ្ងាយពីផ្ទះហើយបានទូរស័ព្ទប្រាប់ឱ្យកូននៅផ្ទះត្រូវមានការប្រុងប្រយ័ត្នផងព្រោះនៅក្នុងភូមិផ្នែកខាងលើមួយចំនួនមានការបាក់ស្រុតច្រាំងទន្លេហើយ។ លុះព្រឹកឡើងនៅមាត់ទន្លេជាប់នឹងផ្ទះគាត់ឃើញមានការប្រេះដីបន្តិចបន្តួចដែរតែគាត់នឹកស្មានថាមិនអី ក៏ចុះទូកទម្លាក់ឈើដែលទើបនឹងដឹកមកដល់នោះសិន ។
ប្រភពបន្តថា ប្រហែលជាមួយម៉ោងក្រោយមកខណៈដែលគាត់កំពុងតែរើឈើចេញពីទូក ស្រាប់តែឮសំឡេងបាក់ស្រុតផ្ទះចំនួនពីរខ្នងផ្ទះជិតគ្នានោះធ្លាក់ចូល ក្នុងទន្លេមេគង្គតែម្តងបណ្ដាលឱ្យលិចគ្រឿងឈើនិងទូកចំនួន២គ្រឿងទៀតរួមនិងសម្ភារផ្សេងៗទៀតកប់បាត់ក្នុងដីនោះតែម្តង។
ក្នុងពេលកើតហេតុនោះក៏មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាងនិងបាននាំគ្នាមកជួយធ្វើអន្តរាគមន៍រុះរើយកបានគ្រឿងឈើមួយចំនួនវិញខ្លះដែរ។
ប្រភពបានបន្តទៀតថា រាល់ថ្ងៃតែងមានមនុស្សនៅធ្វើសិប្បកម្មកែច្នៃឈើជា លក្ខណៈគ្រួសារ ហើយកូនៗគាត់ក៏តែងតែនៅលេងក្រោមផ្ទះនោះដែរ តែថ្ងៃកើតហេតុអត់មាននាំគ្នាចុះធ្វើការនិងនៅក្រោមផ្ទះទេទើបមិនមានគ្រោះថ្នាក់ដល់មនុស្ស៕

...

ដោយ៖ ជីវ័ន្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print