ក្រោយអវត្តមាននៅក្នុងកិច្ចប្រជុំអាស៊ាន មេដឹកនាំយោធាមីយ៉ាន់ម៉ាដោះលែងបាតុករជាង៥ពាន់នាក់

ចែករំលែក៖

កន្លងមកប្រទេសជាសមាជិកអាស៊ានបានលុបឈ្មោះ មេដឹកនាំយោធាមីយ៉ាន់ម៉ាចេញពីបញ្ជីនៃកិច្ចប្រជុំកំពូល ដោយអនុញ្ញាតឲ្យតំណាងដែលមិនមែនរដ្ឋាភិបាលចូលរួមជំនួសវិញ ។ នោះជាលើកដំបូងចាប់តាំងពីអាស៊ានបង្កើតឡើងដែលកិច្ចប្រជុំធំមិនអនុញ្ញាតឲ្យសមាជិកចូលរួមដោយសារតែវិបត្តិនយោបាយ។

នៅថ្ងៃទី១៨ខែតុលានេះ ប្រមុខរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា លោក មីន អោង ហ្លេង (Min Aung Hlaing) បានប្រកាសថា មនុស្សច្រើនជាង ៥,០០០នាក់ ដែលកំពុងជាប់ឃុំខ្លួន ដោយសារសកម្មភាពធ្វើបាតុកម្ម ប្រឆាំងរដ្ឋប្រហារយោធា កាលពីខែកុម្ភៈ ឆ្នាំ២០២១នេះ នឹងត្រូវដោះលែងឲ្យមានសេរីភាពវិញ។
លោក មីន អោង ហ្លេង បានថ្លែងថា អ្នកទោសសរុបចំនួន ៥,៦៣៦នាក់ នឹងត្រូវដោះលែង ក្នុងឱកាសពិធីបុណ្យថាឌីងយុត (Thadingyut) ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី២០ ខែតុលានេះ។ យោងតាមអង្គការឃ្លាំមើលស្ថានការណ៍ AAPP នៅមីយ៉ាន់ម៉ា ចាប់តាំងពីរដ្ឋប្រហារយោធា ផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២១នេះ ជនស៉ីវិលច្រើនជាង ១,១០០នាក់ បានស្លាប់ ក្នុងការបង្រ្កាបបាតុកម្ម ហើយច្រើនជាង ៨,០០០នាក់ ត្រូវបានចាប់ខ្លួន។
កាលពីខែកក្កដាកន្លងទៅ បាតុករប្រឆាំងរដ្ឋប្រហារចំនួនជាង ២,០០០នាក់ ត្រូវបានដោះលែងពីពន្ធនាគារ ក្នុងនោះរួមមានទាំង អ្នកកាសែតរិះគន់យោធាផងដែរ។ ដោយឡែក នៅមានបាតុករប្រហែលជាង ៧,៣០០នាក់ទៀត កំពុងស្ថិតក្រោមការជាប់ឃុំឃាំង នៅទូទាំងប្រទេសមីយ៉ាន់ម៉ា ក្នុងនោះរួមមានទាំងអ្នកកាសែតជនជាតិអាមេរិក លោក ដេននី ហ្វ៊ែនស្ទើ (Danny Fenster) ដែលត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី២៤ ខែឧសភា៕

...


ប្រភព៖AP.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print