ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទទួលជួបពិភាក្សាការងារជាមួយ លោក Ted Osius (ថេន អូសៀស) ប្រធានគណ:កម្មាធិការក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន តាមប្រព័ន្ធវីដេអូ

ចែករំលែក៖

ភ្នំពេញ, នៅព្រឹកថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ លោក Ted Osius (ថេន អូសៀស) ប្រធានគណ:កម្មាធិការក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន តាមប្រព័ន្ធវីដេអូ។
សូមបញ្ជាក់ថា, ចំពោះលទ្ធផលនៃជួបពិភាក្សាការងារជាមួយ លោក Ted Osius (ថេន អូសៀស) អង្គភាព”នគរដ្រេហ្គន”នឹងបន្តផ្សព្វផ្សាយបន្ត ក្រោយពីមានការចេញជាផ្លូវការ។
សូមជម្រាបជូនថា, ជាមោទនភាពរបស់កម្ពុជា សម្តេចតេជោ ហ៊ុន សែន បានធ្លាប់មានប្រសាសន៍ថា, ជាសារសំឡេងនៅថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២១ថា , មកដល់បច្ចុប្បន្ននេះយើងមានវ៉ាក់សាំងកូវីដ-១៩ នៅក្នុងដៃ សរុបចំនួន ៣៨លានដូស ហើយប្រជាពលរដ្ឋជិត ១០០% ក្នុងគោលដៅ ១០លាននាក់ បានទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩។ សម្តេចតេជោ បានសង្កត់ធ្ងន់ថា យើងនៅមានវ៉ាក់សាំង ទុកសម្រាប់ចាក់ជូនប្រជាពលរដ្ឋ ដែលមិនបានចាក់ ហើយវ៉ាក់សាំងដែលមាននៅក្នុងដៃ អាចនឹងយកទៅបន្តចាក់ជូនប្រជាពលរដ្ឋ តាមភូមិ ឬនៅខ្នងផ្ទះតែម្តង៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print