រុស្ស៊ីផ្អាករាល់សកម្មភាពទំនាក់ទំនងការបរទេសជាមួយអង្គការណាតូ ដើម្បីប្រឆាំងដល់សម្ព័ន្ធយោធាមួយនេះដែលបានបណ្តេញពលរដ្ឋរុស្ស៊ី៨រូប ។ ទន្ទឹមនឹងនោះគណៈប្រតិភូណាតូប្រចាំនៅទីក្រុងមូស្គូក៏ត្រូវចាកចេញពីប្រទេសរុស្ស៊ីផងដែរឱ្យបានមុនថ្ងៃទី ១ខែវិច្ឆិកា ហើយណាតូត្រូវបិទទ្វារការិយាល័យទំនាក់ទំនងជាមួយរុស្ស៊ី។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោកLavrov បានបញ្ជាក់ថា «ប្រសិនបើសមាជិកណាតូណាមួយមានបញ្ហាសំខាន់ចង់ទំនាក់ទំនងជាមួយរុស្ស៊ីគឺអាចទំនាក់ទំនងតាមស្ថានទូតរុស្ស៊ីប្រចាំនៅក្នុងប្រទេសបែលហ្ស៊ិក»។ កាលពីថ្ងៃទី៦ខែតុលា អង្គការណាតូបានបញ្តេញមន្ត្រីបុគ្គលិកគណៈប្រតិភូរុស្ស៊ី៨រូបចេញពីណាតូដោយចោទប្រកាន់ពីបទចារកិច្ច។ ទីក្រុងមូស្គូចាត់ទុកការបណ្តេញខាងលើនឹងធ្វើឲ្យទំនាក់ទំនងរវាងរុស្ស៊ីនឹងណាតូកាន់តែតានតឹង។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានបញ្ជាក់នៅថ្ងៃទី១៨ខែតុលាថា «ណាតូមិនខ្វល់ពីកិច្ចសហប្រតិបត្តិការឡើយ។ បើដូច្នោះហើយយើងមានតែរក្សាទំនាក់ទំនង ឬផ្លាស់ប្តូរអ្វីនោះឡើយ»។ ចំណែកអ្នកនាំពាក្យអង្គការណាតូបានលោក Oana Lungescu បានបញ្ជាក់ថា «យើងពិតជាសោកស្តាយយ៉ាងខ្លាំងចំពោះសកម្មភាពរបស់រុស្ស៊ី។ គោលនយោបាយរបស់ណាតូទៅលើរុស្ស៊ីមិនមានការប្រែប្រួលឡើយ»។ លោក Lungescu បញ្ជាក់ទៀតថា «យើងបានបង្កើនសមត្ថភាពការពារទប់ស្កាត់ការគំរាមកំហែងពីរុស្ស៊ី។ ទន្ទឹមនឹងនោះយើងនៅតែបើកទ្វាររង់ចាំកិច្ចពិភាក្សាជាមួយរុស្ស៊ីដដែលលើបញ្ហាសំខាន់ៗ»។ សកម្មភាពខាងលើបង្កឲ្យមានការប្រឈមមុខតានតឹងកាន់តែខ្លាំងរវាងណាតូនឹងរុស្ស៊ីដែលមិនធ្លាប់មានចាប់តាំងពីសង្គ្រាមត្រជាក់មក។ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Heiko Maas បានបញ្ជាក់ថា រុស្ស៊ីមិនមានគោលបំណងចង់ពិភាក្សាជាមួយលោកខាងលិចទៀតឡើយ៕ ដោយសាធី
រូបថត៖ TTXVN-VNA.
រូបថត៖AFP.