ក្រោយឃាត់ខ្លួនអ្នកកត់ឆ្នោតវៀតណាមសមត្ថកិច្ចបានបញ្ជូន​ទៅ​តុលាការ​ចាត់ការតាមច្បាប់

ចែករំលែក៖

​ខេត្ត​ស្ទឹងត្រែង​៖ បន្ទាប់ពីឃាត់ខ្លួនរួចមកសមត្ថកិច្ច​នគរបាល​ខេត្តស្ទឹងត្រែងបាន​កសាងសំណុំរឿងបញ្ជូន​បុរសអ្នក​កត់​ឆ្នោតវៀតណាម​ម្នាក់ទៅ​កាន់តុលាការដើម្បីចាត់ការតាមច្បាប់នៅ​ព្រឹក​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ២០២១ ។
​សមត្ថកិច្ចបាន​ឱ្យដឹងថា ដោយមាន​ការសម្របសម្រួល​ពីលោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញា​រងអម​សាលាដំបូងខេត្តស្ទឹងត្រែង កម្លាំងបាន​ចុះបង្ក្រាប​ទីតាំង លេងល្បែង​ស៊ីសងដោយ​ខុសច្បាប់ (ឆ្នោត​វៀតណាម​) ស្ថិតនៅ​ភូមិ​ត្រពាំង​ព្រីង សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង កាលពី​ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១​។​

​សូមបញ្ជាក់ថា អ្នក​កត់​ឆ្នោត​វៀតណាម ដែលសមត្ថកិច្ចឃាត់ខ្លួន​នោះ ឈ្មោះ សៀ ប៊ុន​សុង អាយុ២៩ឆ្នាំ មាន​លំនៅនៅ​ភូមិ​-​សង្កាត់​ខាងលើ ហើយជាមួយគ្នា​នោះ កម្លាំង​ជំនាញបាន​ដកហូតយកវត្ថុតាង​រួមមាន​៖ លុយ​ខ្មែរចំនួន៣.១៤០.០០០ រៀល , ម៉ាស៊ីន​គិត​លេខ​ចំនួន២​គ្រឿង​, សៀវភៅ​កត់​ឆ្នោតចំនួន​១​ក្បាល​, ទូរស័ព្ទដៃ​ចំនួន៤គ្រឿង​, ម៉ាស៊ីន​វេរ​លុយ​ចំនួន២​គ្រឿង​, ម៉ាស៊ីន​លក់​ឆ្នោតចំនួន​១​គ្រឿង​, អត្តសញ្ញាណប័ណ្ណ​សញ្ជាតិខ្មែរចំនួន២​សន្លឹក​, កាបូប​ដាក់​លុយពណ៌​ខ្មៅចំនួន១ និងសន្លឹកឆ្នោត​វៀតណាម១៩​សន្លឹក​។
ប្រជាពលរដ្ឋបានឱ្យដឹងថា មិនមែនមានតែកន្លែងកត់ឆ្នោតមួយកន្លែងដែលសមត្ថកិច្ចបង្ក្រាបនេះទេគឺនៅមានច្រើនទីតាំងទៀត៕

...

ដោយ៖ អរុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print