ភ្នំពេញ៖ នាយឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាព្រឹកថ្ងៃអង្គារ ១៣កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការពង្រឹងការងារពន្យាការផ្តល់ទិដ្ឋាការស្នាក់នៅ ក្នុងព្រះរាជាណាចក្រកម្ពុជាដល់ជនបរទេស។
ក្នុងកិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងមានការចូលរួមពី លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយករង និងជាប្រធាននាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន្ត និងបច្ចេកវិទ្យា រួមទាំងលោកអនុប្រធាននាយកដ្ឋាន និងមន្រ្តីជំនាញមួយចំនួនទៀត។
មានប្រសាន៍នៅក្នុងកិច្ចប្រជុំនេះ លោកនាយឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានបញ្ជាក់ថា កិច្ចប្រជុំស្តីពីការពង្រឹងការងារពន្យាការផ្តល់ទិដ្ឋាការស្នាក់នៅ ក្នុងព្រះរាជាណាចក្រកម្ពុជាដល់ជនបរទេសនេះ គឺក្នុងគោលបំណងដើម្បីសិក្សា ពិចារណាលើការអនុញ្ញាតច្បាប់បទដ្ឋានគតិយុត្តមួយចំនួន ដែលបម្រើឲ្យការងារគ្រប់គ្រងជនបរទេសរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យបានហ្មត់ចត់ថែមទៀត៕
ដោយ៖សហការី