អភិបាលខេត្តពោធិ៍សាត់ និងលោកស្រី ចូលរួមធ្វើពិធីសែនព្រេនសុំសេចក្ដីសុខសេចក្តីចម្រើន ក្នុងឱកាសទើបចូលកាន់មុខតំណែងជាអភិបាលខេត្តពោធិ៍សាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ យោងតាមប្រភពពី៖ រដ្ឋបាលខេត្តពោធិ៍សាត់ បានបញ្ជាក់អោយដឹងថា, ក្នុងឱកាសទើបចូលកាន់មុខតំណែង ជាអភិបាលគ្រប់គ្រងក្នុងខេត្តពោធិ៍សាត់ បានប្រមាណ៦ថ្ងៃមកនេះ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោកស្រី លាង ហៃ ជាវតាយ អមដំណើរដោយលោក លោកស្រីអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ បានចូលរួមក្នុងពិធីសែនព្រេនបួងសួងសុំសេចក្ដីសុខសេចក្តីចម្រើនគ្រប់ប្រការ ដែលពិធីនេះត្រូវបានធ្វើឡើង នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះ នៅអាសនៈលោកតា ក្នុងសាលាចិនពួយហួរ ស្ថិតក្នុងភូមិស្ពានថ្ម សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

ការប្រារព្ធពិធីធ្វើនេះឡើង គឺជាទម្លាប់របស់ប្រជាពលរដ្ឋជាប់ខ្សែស្រឡាយចិន-វៀតណាម ស្របទៅនឹងអ្វីដែលរាជរដ្ឋាភិបាលកម្ពុជា តែងតែបានយកចិត្តទុកដាក់ ផ្ដល់សិទ្ធិសេរីភាពទូលំទូលាយ នូវជំនឿសាសនាផ្សេងៗ ដល់ប្រជាពលរដ្ឋកម្ពុជា ដើម្បីគោរពប្រតិបត្តិរៀងៗខ្លួន។

ចំពោះការជួបជុំថ្នាក់ដឹកនាំខេត្តនាពេលនេះ ក្នុងគោលបំណងបួងសួងសុំដល់ទេវតា និងបារមីវត្ថុស័ក្ដសិទ្ធិក្នុងលោក ម្ចាស់ទឹក ម្ចាស់ដី ដែលថែរក្សាឃុំគ្រងក្នុងទឹកដីនៃខេត្តពោធិ៍សាត់ សូមបានជួបតែសេចក្ដីសុខសេចក្តីចម្រើនគ្រប់ប្រការ ជូនដល់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋទូទាំងខេត្ត៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print