បិទការប្រកួតកីឡាសូហ្វតឺន្នីសដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៣ឆ្នាំ២០១៦

ចែករំលែក៖

ភ្នំពេញ៖ក្រោយពីបានដំណើរការប្រកួតកីឡាសូហ្វតឺន្នីសអស់រយៈពេល៣ ថៃ្ងនៅលើទីលាន ក្នុងពហុកីឡដ្ឋានជាតិយ៉ាងស្វិតស្វាញរួចមកក្នុងចំណោមកីឡាករកីឡាការិនីទាំង១០ក្លិបស្មើនឹង៥ប្រភេទវិញ្ញាសា ក្នុងនោះវិញ្ញាសាវាយទោលបុរសក្របខ័ណ្ឌអក្សរ(ក)បានទៅលើកីឡាករ ឯក ចំរើន មកពីក្លិបក្រសួងមហាផ្ទៃដណ្តើមបានចំណាត់ថ្នាក់លេខ១បន្ទាប់ពីប្រកួតឈ្នះកីឡាករកាន់ សោភ័ណ្ឌ មកពីក្លិបក្រសួងមហាផ្ទៃដូចគ្នា ក្នុងលទ្ធផល៤សិតទល់១សិតនៅវគ្គផ្តាច់ព្រ័ត្រ និង ចំណាត់ថ្នាក់លេខ៣បានទៅលើកីឡាករ បុល វណ្ណី មកពីក្លិបក្រសួងការពារជាតិ។

វិញ្ញាសាវាយគូបុរសក្របខណ្ឌអក្សរ(ក) កីឡាករយី គាវិរៈ ចាប់ដៃគូជាមួយកីឡាករបុល វណ្ណី ក្លិបក្រសួងការពារជាតិ ដណ្តើមបានចំណាត់ថ្នាក់លេខ១ ដោយប្រកួតឈ្នះកីឡាករជប៉ុន MASATO និងSHA SU KE ។ ចំណាត់ថ្នាក់លេខ៣ បានទៅលើកីឡាករអន សម្បត្តិ និងកីឡាករ សៀង ម៉ៅ ក្លិបក្រសួងមហាផ្ទៃ។

វិញ្ញាសាវាយទោលបុរសក្របខ័ណ្ឌអក្សរ(ខ) ចំណាត់ថ្នាក់លេខ១ បានទៅលើកីឡា ឌឹម សម្បត្តិ ក្លិបក្រសួងមហាផ្ទៃ ដោយប្រកួតឈ្នះកីឡាករ យី សារិទ្ធិ មកពីក្លិបក្រសួងមហាផ្ទៃនៅវគ្គផ្តាច់ព្រ័ត្រ រីឯចំណាត់ថ្នាក់លេខ៣ បានទៅកីឡាករ វិញ សុភា មកពីក្លិបក្រសួងការពារជាតិ។

វិញ្ញាសាវាយគូបុរស កីឡាករ ជា សែនវិស្សុត ចាប់ដៃគូជាមួយកីឡាករ ឌឹម សម្បត្តិ របស់ក្លិបក្រសួងមហាផ្ទៃដណ្តើមបានចំណាត់ថ្នាក់លេខ១ ក្រោយពីប្រកួតឈ្នះកីឡាករ យី សារិទ្ធិ និងកីឡាករ បុល វណ្ណ មកពីក្លិបក្រសួងការពារជាតិក្នុងវគ្គផ្តាច់ព្រ័ត្រ។ ចំណាត់លេខ៣ បានទៅលើកីឡាករ វិញ សុភា និងកីឡាករ ពៅ វាសនា ។

វិញ្ញាសាវាយគូចម្រុះបុរស-នារី កីឡាករ យី  សារិទ្ធិ ចាប់ដៃគូជាមួយកីឡាការិនី យី សុផាន់នី ក្លិបក្រសួងមហាផ្ទៃ ទទួលបានចំណាត់ថ្នាក់លេខ១ ក្រោយពីប្រកួតឈ្នះកីឡាការិនី ម៉េត ម៉ារីយ៉ា និងកីឡាករ ជា សែនវិស្សុត និងចំណាត់ថ្នាក់លេខ៣ បានទៅលើកីឡាករ សុខ សំអាត និងកីឡាការិនី ឈុន យូអេង ។

លោកនាយឧត្តមសេនីយ៍ យឹម ជួន ប្រធានសហព័ន្ធកីឡាសូហ្វតឺន្នីស បានថ្លែងឲ្យដឹងថា ថ្វីដ្បិតកីឡាសូហ្វតឺន្នីសទើបតែបង្កើតឡើងក៏ពិតម៉ែន ប៉ុន្តែកីឡាមួយនេះមានសន្ទុះរីកចម្រើនខ្លាំង ពីព្រោះកីឡា នេះធ្លាប់ដណ្តើមបានមេដាយពីការប្រកួតអន្តរជាតិកម្រិតយុវជន នេះសបញ្ជាក់ឲ្យឃើញថា កីឡាសូហ្វតឺន្នីសកម្ពុជា កំពុងតែអភិវឌ្ឍន៍និងពោរពេញទៅដោយសក្តានុពល ដែលជាក្តីសង្ឈឹមសម្រាប់កម្ពុជានៅថៃ្ងអនាគត ។

លោកនាយឧត្តមសេនីយ៍ យឹម ជួន បានជំរុញឲ្យកីឡាករកីឡាការិនីខិតខំប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀត ព្រោះការប្រកួតកម្រិតអន្តរជាតិ ជើងឯកសូហ្វតឺនី្នសអាស៊ាននៅប្រទេសម៉ាឡេស៊ីត្រូវធ្វើថៃ្ងទី២៨ ខែមេសាខាងមុខនេះ។ សហព័ន្ធនឹងបញ្ជូនកីឡាករទៅចូលរួមប្រកួត ប្រជែងដណ្តើមមេដាយមកជូនជាតិ ដូច្នេះកីឡាករកីឡាការិនីត្រូវខិតខំហ្វឹកហាត់ឲ្យបានខ្លាំងក្លានិងលេងឲ្យអស់ពីសមត្ថភាព ដើម្បីលើកកិត្យានុភាពជាតិលើឆាកអន្តរជាតិ៕

Nita-4-A-20-Full

Nita-4-A-21-Full-700x400

ដោយ៖ សារីម

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print