សូមមានការប្រុងប្រយ័ត្នជាមួយនឹងភាពចន្លោះប្រហោងដែលមាននៅក្នុងកម្មវិធី Nitro Pro PDF

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ ក្រសួង​មហាផ្ទៃ​ នៅព្រឹកថ្ងៃ​ពុធ​ទី​២០​ ខែតុលា​ ឆ្នាំ​២០២១នេះ​ បានឱ្យដឹងថា​ Nitro Pro PDF គឺជាកម្មវិធីដែលអ្នកប្រើប្រាស់មួយចំនួននិយមប្រើដើម្បីបង្កើតឯកសារប្រភេទ PDF ឬដើម្បីធ្វើការកែតម្រូវឯកសារប្រភេទ PDF។

ប្រភពដដែល​ បន្តថា​ កាលពីពេលថ្មីៗនេះ អ្នកស្រាវជ្រាវរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Cisco Talos បានរកឃើញភាពចន្លោះប្រហោងមួយចំនួននៅក្នុងកម្មវិធី Nitro Pro PDF ដែលអាចឱ្យជនខិលខូចបើកដំណើរការកូដតាមរយៈ JavaScript និងលួចយកទិន្នន័យរបស់អ្នកប្រើប្រាស់បាន។ ជាមួយនឹងភាពចន្លោះប្រហោងដែលមានលេខសម្គាល់ CVE-2021-21796 កម្មវិធីមេរោគអាចជ្រៀតចូលទៅក្នុងកុំព្យូទ័ររបស់អ្នកប្រើប្រាស់បាននៅពេលដែលពួកគេបានបើកឯកសារដែលមានភ្ជាប់មកជាមួយនឹងកម្មវិធីមេរោគ។ សម្រាប់ភាពចន្លោះប្រហោងដែលមានលេខសម្គាល់ CVE-2021-21797 ជនខិលខូចអាចបញ្ចូលមេរោគទៅក្នុងតំបន់ផ្សេងៗនៅក្នុងកន្លែងផ្ទុកទិន្នន័យ ហើយកម្មវិធីមេរោគនឹងចាប់ផ្ដើមដំណើរការដើម្បីទាញយកទិន្នន័យរបស់អ្នកប្រើប្រាស់នៅពេលដែលពួកគេបានបិទឯកសារ។

បច្ចុប្បន្នក្រុមហ៊ុនពុំទាន់បានធ្វើការកែសម្រួលភាពចន្លោះប្រហោងទាំងពីរនេះទេ។ ដូច្នេះដើម្បីការពារសុវត្ថិភាពក្នុងការប្រើប្រាស់កុំព្យូទ័រ លោកអ្នកគួរតែបិទការប្រើកម្មវិធី JavaScript នៅក្នុងកម្មវិធី Nitro PDF Reader ជាបណ្ដោះអាសន្នសិន៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print