ស្លាប់និងរបួសជាង៣០នាក់ដោយការផ្ទុះយ៉ាងខ្លាំងបណ្តាលឲ្យផ្ទះ៧ជាន់រងការបំផ្លាញ

ចែករំលែក៖

រូបភាពបង្ហាញឲ្យឃើញថា អគារកម្ពស់ ៧ជាន់រងការបំផ្លាញក្នុងហេតុការផ្ទុះកាលពីព្រឹកថ្ងៃទី ២១ខែតុលា ក្នុងទីក្រុង Shenyang ខេត្ត Liaoning ភាគឦសាន្តនៃប្រទេសចិន។ ករណីផ្ទុះនោះបណ្តាលឲ្យមនុសសម្នាក់ស្លាប់ និង៣៣នាក់រងរបួស ។ ក្រៅពីនេះមានអគារ រថយន្តជាច្រើននៅជុំវិញនោះរងការខូចខាត។ តាមការលើកឡើងរបស់មន្ត្រីក្នុងតំបន់ ការផ្ទុះគឺដោយសារតែការបែកធ្លាយហ្គាសទើបបណ្តាលឲ្យមានករណីផ្ទុះកើតឡើង។ នៅពេលនេះសកម្មភាពជួយសង្គ្រោះនៅតែបន្តកើតឡើង ហើយមន្ត្រីក្នុងតំបន់ កំពុងតែ បើកការស្រាវជ្រាវបញ្ជាក់ពីមូលហេតុឲ្យបានច្បាស់។ ក្រុមពន្លត់អគ្គិភ័យបានបញ្ជូនរថយន្តពន្លត់ភ្លើង៣គ្រឿងទៅគ្រប់គ្រងស្ថានភាព ។ចំណែកពលរដ្ឋធ្លាក់ក្នុងភាពចលាចល់ ដោយខំព្យាយាមរត់ចេញពីតំបន់គ្រោះថ្នាក់ ៕ដោយ៖សាធី

...

រូបថត៖Daily Star/TTXVN.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print