បុរសម្នាក់ទំនងជាស្រវឹងស្រាបានបើករថយន្តឡើងសួនពុះចែកទ្រូងផ្លូវទាំងកណ្តាលអធ្រាត្រ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹងស្រាខ្លាំងបានបើករថយន្តរេចង្កូតទៅបុកសួនច្បារពុះចែកទ្រូងផ្លូវកល់ជាប់ទៅមុខលែងរួច។ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង២និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្សុី ស្ថិតនៅក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីម្ចាស់រថយន្តបានឱ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានបើកបររថយន្តម៉ាកតូយ៉ូតាកាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AC-5773 តាមបណ្តោយមហាវិថីសហព័ន្ធរុស្សី ក្នុងទិសដៅពីលិចទៅកើត ក្នុងគោលបំណងត្រឡប់ទៅផ្ទះវិញ។ ខណៈបើករថយន្តមកដល់ចំណុចកើតហេតុ ក៏មានរថយន្តមួយគ្រឿងទៀត ធ្វើដំណើរស្របទិសគ្នា រួចបានបត់កាត់មុខចូលទៅផ្លូវលេខ១០៩បណ្តាល
ឱ្យគាត់ជាន់ហ្វ្រ័ងមិនទាន់ក៏រេចង្កូតទៅបុកសួនច្បារពុះចែកទ្រូងផ្លូវកល់ជាប់ទៅមុខលែងរួច។ ប៉ុន្តែនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរមិនបណ្តាលឱ្យនរណាម្នាក់រងរបួសនោះទេ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកើតហេតុ រួចធ្វើការទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចរាចរ ណ៍ចុះមកស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕

...

ដោយ៖  ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print