ខេត្តស្វាយរៀង ៖ នៅល្ងាចថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ លោក ហែម សា
រិទ្ធ អភិបាលនៃគណៈអភិបាលស្រុកស្វាយជ្រំ និងលោក ម៉ៅ ឡូយ ប្រធានសមាគមតាក់សុីខេត្តស្វាយរៀងបាននាំយកអំណោយសប្បុរសជនទៅជូនលោកយាយអាយុ៨៥ឆ្នាំពិការភ្នែក ទាំងសងខាង នៅភូមិចែងមែង ឃុំអង្គតាសូ ស្រុកស្វាយជ្រំ ។
លោកអភិបាលស្រុក ហែម សារិទ្ធ បានលើកឡើងថា រូបលោកសូមអរគុណបងប្អូនសប្បុរសជនដែលបានរៃអង្គាសប្រាក់ និងសម្ភារជូនលោកយាយពិការ ភ្នែកទាំងសងខាង អាយុ៨៥ឆ្នាំ នៅភូមិចែងមែង ឃុំអង្គតាសូ ស្រុកស្វាយជ្រំ តាមរយ: លោក ម៉ៅ ឡូយ ប្រធានសមាគម
តាក់សុីខេត្តស្វាយរៀង ។
លោកសូមគោរពជូនពរបងប្អូនសប្បុរសជនទាំងអស់សូមមានសុខភាពល្អ និងសូមរកសុីមានបានរីកចម្រើនជាលំដាប់ ។
សូមបញ្ជាក់ថា អំណោយទាំងនោះរួមមាន អង្ក១ការុង ទឹកត្រី១យួរ ទឹកសុីអុីវ១យួរ ទឹកដោះគោឆៅនិងត្រីខ២កេស មីនិងទឹកសុទ្ធ២កេស ទឹកដោះគោ អំបិលស្ករប៊ីចេង រួមនឹងថវិកា៩៨០.០០០រៀល ។
ក្នុងឱកាសនោះលោកយាយពិការភ្នែកក៏បានថ្លែងអំណរគុណចំពោះលោកអភិបាលស្រុក លោកប្រធានសមាគម
តាក់សុី និងសប្បុរសជនយ៉ាងខ្លាំង ព្រោះមួយជីវិតនេះលោកយាយមិនដែលបានទទួលអំណោយនោះទេ ពិសេសលោកយាយមិនដែលកាន់ស្ទាបលុយយ៉ាងច្រើនដូចនេះដែរ នេះគឺជាលើកទី១ហើយ ៕
ដោយ៖ វណ្ណៈ