នារីវ័យ១៥ឆ្នាំម្នាក់ត្រូវជនសង្ស័យធ្វើសកម្មភាពរំលោភបានសម្រេចជាច្រើនដងនៅក្នុងផ្ទះសំណាក់នៅខណ្ឌសែនសុខ

ចែករំលែក៖

ភ្នំពេញ៖ បើតាមការអះអាងពីស្រ្តីម្នាក់​ កាលពីល្ងាចថ្ងៃទី២១ ខែតុលា​ ឆ្នាំ២០២១​ម្សិលមិញ​នេះ​ បាននាំកូនស្រីរបស់គាត់ទៅដាក់ពាក្យបណ្ដឹងប៉ុស្ដិ៍នគរបាលភ្នំពេញថ្មី​ ក្រោយពីមានករណីចោទប្រកាន់បុរសម្នាក់​ បានរំលោភសេពសន្ទវៈទៅលើកូនស្រីរបស់គាត់ដែលទើបតែមានអាយុ១៥ឆ្នាំរហូតបានសំរេចជាច្រើនដង កាលពីយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ថ្មី​ៗ​នេះ​ នៅផ្ទះ​សំណាក់មួយកន្លែង​ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ស្រ្តី​ជាម្តាយ​ បានឱ្យដឹងទៀតថា​ កូនស្រី​របស់​គាត់​មានអាយុ១៥ឆ្នាំ​ មានស្រុកកំណើតនៅខេត្ត កំពង់ចាម ធ្វើការនៅហាងរិលេច្សស្ថិតនៅ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បច្ចុប្បន្នស្នាក់នៅភូមិប៉ប្រក់ខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ចំណែក​ជនសង្ស័យឈ្មោះ មាន សម្បតិ មានអាយុ៣២ឆ្នាំបុខរបរជា ជាងម៉ាសុីនត្រជាក់ មានស្រុកកំណើតនៅខេត្តបាត់ដំបង បច្ចុបន្បស្នាក់នៅភូមិប៉ប្រកខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោសែនជ័យ។

តាមប្រភពព័ត៌មានពីសាច់ញាតិជនរងគ្រោះបានឲ្យដឹងថាកន្លងមកជនសង្ស័យ នឹងជនរងគ្រោះធ្លាប់ស្គាល់គ្នាជាយូណាស់មកហើយហើយអ្នកទាំងពីរក៏ធ្លាប់បានស្រលាញ់គ្នាមកហើយផងដែរ ដោយខាងម្តាយជនរងគ្រោះធ្លាប់បានប្រាប់ឲ្យជនសង្ស័យចូលស្តីដណ្តឹងផងដែរ តែដោយសារជនសង្ស័យបានបដិសេធថាជាប់រវល់ម្តាយឈឺទើបមិនទាន់មានលិទ្ធភាពចូលស្តីដណ្តឹង លុះមុនពេលកើតហេតុដោយជនរងគ្រោះបានចូលទៅធ្វើការនៅក្នុងហាងដូចធម្មតា ពេលនោះជនសង្ស័យបានចូលទៅផឹកសីនៅក្នុងហាងនោះជាមួយមិត្តភក្តិម្នាក់ទៀត ក្រោយពេលផឹកសីស្រវឹងជនសង្ស័យបាននាំជនរងគ្រោះឡើងជិះម៉ូតូទៅក្រៅបាត់ លុះរហូតមកដល់ម៉ោង១១យប់បងរបស់ជនរងគ្រោះបានខលទៅជនរងគ្រោះដើម្បីទៅយកត្រលប់ទៅផ្ទវិញដូចធម្មតា ស្រាប់តែជនរងគ្រោះជនរងគ្រោះបានប្រាប់ថាចាំខ្ញុំខលទៅចាំបងមកយក លុះរហូតដល់ម៉ោង១២យប់មិនឃើញជនរងគ្រោះខលមកពេលនោះគាត់ក៏បានទៅដល់ហាងដោយបានឃើញហាងនោះបិទទ្វាទៅហើយ គាត់ក៏បានសួរទៅអ្នកដែលធ្វើការជាមួយប្អូនរបស់គាត់ដោយគេបានប្រាប់ថាឃើញប្អូនរបស់គាត់ជិះម៉ូតូទៅជាមួយបុរសពីរនាក់បាត់ទៅហើយ ដោយក្នុងនោះមានម្នាក់ជាជនសង្ស័យដែលគេបានស្គាល់ថាជាអ្នកធ្លាប់ដឹកមកធ្វើការរាល់ថ្ងៃ ពេលនោះគាត់បានព្យាយាមទំនាក់ទំនងទៅជនសង្ស័យ ដោយជនសង្ស័យបានប្រាប់ថាប្អូនរបស់គាត់មិនបាននៅជាមួយខ្លួននោះទេ ហើយគាត់នៅតែបន្តដើររកទាំងយប់នៅតែរកមិនឃើញ លុះពេលព្រឹកឡើងស្រាប់ឃើញប្អូនរបស់គាត់ដើរចូលមកផ្ទះវិញ ដោយមានការសង្ស័យទើបម្តាយរបស់ជនរងគ្រោះសួរនាំ ទើបជនរងគ្រោះបានប្រាប់ថាខ្លួនត្រូវបានជនសង្ស័យនាំយកទៅចូលក្នុងផ្ទះសំណាក់មួយកន្លែងដែលស្ថិតនៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខហើយធ្វើសកម្មភាពរំលោភសេពសន្ថវៈរហូតបានសំរេចជាច្រើនដងនៅក្នុងផ្ទះសំណាក់នោះតែម្តង។

ក្រោយពីម្តាយទទួលដំណឹងនេះរហូតមកដល់ម៉ោង៣ នឹង៥០រសៀល​ថ្ងៃទី២១ខែតុលា ឆ្នាំ២០២១ ទើបម្តាយជនរងគ្រោះនាំជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅប៉ុស្តនគរបាលរដ្ឋបាលសង្កាត់ភ្នំពេញថ្មី ដើម្បីឲ្យសម្ថកិច្ចស្រាវជ្រាវ នឹងចាប់ខ្លួនជនសង្ស័យមកសួរនាំតាមនីតិវិធីច្បាប់ជាបន្ត៕

...

ដោយ៖ និនសុភ័ស្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print