អាមេរិកទទួលស្គាល់បរាជ័យក្នុងការសាកល្បងមីស៊ីលល្បឿនលឿន ជាការដើរថយក្រោយបើប្រៀបធៀបជាមួយចិន-រុស្ស៊ី

ចែករំលែក៖

ក្នុងពេលដែលចិននិងរុស្ស៊ីបានប្រកាសពីភាពជោគជ័យនៅក្នុងការសាកល្បងមីស៊ីលល្បឿនលឿននោះ នៅអាមេរិកវិញក៏បានសាកល្បងនឹងគេដែរ ប៉ុន្តែការសាកល្បងនោះបរាជ័យ។ ទាំងនោះបង្ហាញឱ្យឃើញថា អាមេរិកកំពុងតែដើរថយក្រោយ ក្នុងការប្រកួតប្រជែងមីស៊ីលល្បឿនលឿនជាមួយរុស្ស៊ីនិងចិន។ នៅថ្ងៃទី២១ខែតុលា(ពេលវេលានៅអាមេរិក) មន្ទីរបញ្ចកោណបានប្រកាសថា អាមេរិកកំពុងតែដើរថយក្រោយក្នុងការប្រកួតប្រជែងមីស៊ីលល្បឿនលឿនជាមួយចិននិងរុស្ស៊ី ក្រោយការសាកល្បងថ្មីបំផុតបរាជ័យ ។ ការសាកល្បងរបស់អាមេរិកធ្វើឡើងនៅថ្ងៃទី២១ខែតុលា ក្នុងតំបន់ Pacific Spaceport រដ្ឋអាឡាស្កា។ នៅពេលនេះក្រុមវិស្វករអាមេរិកបានស្រាវជ្រាវដើម្បីស្វែងរកកំហុសដែលបណ្តាលឱ្យបរាជ័យក្នុងការសាកល្បង។ លោក Tim Gorman មន្ត្រីជាន់ខ្ពស់ក្នុងក្រសួងការពារជាតិអាមេរិកបានបញ្ជាក់ថា «ការសាកល្បងគ្រាន់តែជាការត្រួតពិនិត្យដើម្បីបញ្ជាក់ថាជាការបរាជ័យឬជោគជ័យតែប៉ុណ្ណោះ ជាមួយបច្ចេកវិទ្យាល្បឿនលឿន»។លោកបន្តទៀតថា មន្ទីរបញ្ចកោណបានផ្តល់អាទិភាពនៅក្នុងការផលិតមីស៊ីលល្បឿនលឿន។ ការប្រកាសបរាជ័យរបស់អាមេរិក កើតឡើងក្រោយរយៈពេលប៉ុន្មានថ្ងៃដែលសារព័ត៌មានជុំវិញពិភពលោកបានផ្សព្វផ្សាយថា ការសាកល្បងមីស៊ីលល្បឿនលឿនពីរលើករួចមកហើយប្រកបដោយជោគជ័យ ។ ជាមួយគ្នានោះរុស្ស៊ីក៏ដូច្នោះដែរគឺទទួលបានជោគជ័យនៅក្នុងការសាកល្បងមីស៊ីលល្បឿនលឿនផងដែរ៕ ដោយសាធី

រូបថត៖Datviet.

...

រូបថត៖Reuters.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print