ម៉ាឡេស៊ីអាចនឹងបើកទ្វារព្រំដែននៅខែវិច្ឆិកាឆ្នាំ២០២១

ចែករំលែក៖

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ម៉ាឡេស៊ី បានប្រកាសថា ប្រទេសនេះនឹងសាកល្បងបើកព្រំដែនសម្រាប់អ្នកទេសចរបរទេសនៅខែវិច្ឆិកា ឆ្នាំ២០២១ ក្រោយរយៈពេលជិត២ឆ្នាំបិទទ្វារព្រំដែន ។

រដ្ឋមន្ត្រី Nancy Shukri បានឲ្យដឹងថា ក្រសួងទេសចរណ៍បានស្នើបើកព្រំដែនសាកល្បងនៅក្នុងខែវិច្ឆិកា អនុញ្ញាតឲ្យអ្នកទេសចរមកសម្រាកកាយនៅតំបន់ Langkawi និងតំបន់ភាគខាងត្បូងជាប់ជាមួយសិង្ហបុរី។
លោកស្រី Nancy shukri បានបញ្ជាក់ថា «យើងបានស្នើបើកព្រំដែនសម្រាប់អ្នកទេសចរអន្តរជាតិមកពី១០ប្រទេសមានករណីឆ្លងកូវីដ ១៩តិច មកកម្សាន្តនៅតំបន់ Langkawi ក្នុងនោះមានប្រទេសមួយចំនួននៅតំបន់អាស៊ាន»។
លោកស្រី Nancy បន្តទៀតថា « ផ្ទាល់ខ្លួនខ្ញុំបានកំណត់គោលដៅអនុវត្តគម្រោងបើកព្រំដែននៅពាក់កណ្តាលខែវិច្ឆិកា ដោយសារតែយើងទុកពេលវេលាដល់បណ្តាក្រុមហ៊ុនអាកាសចរណ៍ក៏ដូចជាសណ្ឋាគារត្រៀមលក្ខណៈដើម្បីទទួលអ្នកទេសចរ»។
ប៉ុន្តែការសម្រេចចុងក្រោយបង្អស់ស្តីពីការបើកព្រំដែនឡើងវិញគឺអាស្រ័យទៅលើគណៈកម្មការសន្តិសុខជាតិដឹកនាំដោយនាយករដ្ឋមន្ត្រី Ismail Sabri Yaakob ។ ជាមួយគ្នានេះដែរ ក្រសួងទេសចរណ៍បានស្នើឲ្យលុបច្បាប់ធ្វើចត្តាឡីស័កដល់អ្នកទេសចរដែលបានចាក់វ៉ាក់សាំងរួចរាល់។
សកម្មភាពខាងលើកើតឡើងក្រោយពេលប្រទេសជិតខាងក្នុងតំបន់ មានថៃ សិង្ហបុរី ជាដើមបានសម្រេចបើកទ្វារវិស័យទេសចរណ៍ ដើម្បីដំណើរការសេដ្ឋកិច្ចឡើងវិញ៕

ដោយ៖ធីរីណា

...

រូបភាព៖ttxvn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print