ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ នេះកម្លាំងសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃបានធ្វើការបង្ហាញមុខក្រុមបុគ្គលិកជនគ្រឿងញៀនចំនួន៦នាក់ និងថ្នាំញៀនជិត៣ គីឡូក្រាមដែលបង្ក្រាបបាននៅរាជធានីភ្នំពេញន។
សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានឲ្យដឹងថានៅថ្ងៃទី ១៩ ខែ តុលា ឆ្នាំ២០២១ វេលាម៉ោង១៣និង៥០នាទី កំលាំងការិយាល័យប្រឆាំងការសំម្អាតប្រាក់(ក៥) ដឹកនាំដោយឧត្តមសេនីយ៍ទោ សាន សុទ្ធី នាយករងមន្ទីរ លោកវរ:សេនីយ៍ឯក មាស ហ៍ត នាយករងមន្ទីរ និង លោកវសេនីយីឯក ជាវ វណ្ណា នាយការិយាល័យប្រឆាំងការសម្អាតប្រាក់ ដោយមានការសម្របសម្រួល ពី លោក ហេង ផេង ព្រះរាជអាជ្ញារង នៃអយ្យាការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកកិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរសារធាតុញៀនខុសច្បាប់ នៅចំណុចក្នុងហាងបុប្ផាលាក់ខ្លួន ផ្លូវទន្លេមេគង្គ សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
ដោយធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ៦នាក់
១_ឈ្មោះ ម៉េង សុភក្ត្រា ហៅ បារាំង ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិ ខ្មែរ
២_ឈ្មោះ ចន សុខចន្ទ័ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិ ខ្មែរ
៣_ឈ្មោះ តែ លីផេងអាង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ
៤_ឈ្មោះ តុង ថារិទ្ធ ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ
៥_ឈ្មោះ ចាន់ ភារម្យ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ
៦_ឈ្មោះ ងួន បាលីនកា ភេទស្រី អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ
ព្រមទាំងចាប់យកវត្ថុតាងរួមមានគ្រឿងញៀនប្រភេទ មេតំហ្វេតាមីន(ICE) 2 kg 847.01 g
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាលើ សមត្ថកិច្ចជំនាញយើង បានកសាងសំណុំរឿង បញ្ជូនជូនទៅសាលាដំបូងរាជធានីភ្នំពេញបន្ត តាមនីតិវិធី ៕
ដោយ ៖ ស សម