ខ្លាំងមែននគរបាលខណ្ឌឫស្សីកែវជិះទូកដេញចាប់ ជនសង្ស័យចំនួន០២នាក់ ជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី២២ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១៤និង ៣០នាទីរសៀល កំលាំងជំនាញខណ្ឌបានធ្វើការបង្ក្រាបជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុច ក្រុម៥ ភូមិក សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានប្រាប់អោយដឹងថា ជាលទ្ធផលកំលាំងជំនាញខណ្ឌបានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន០២នាក់ ។
១/ឈ្មោះ ង្វៀង យ៉ាំងតឹង ភេទ ប្រុស អាយុ ៣៤ឆ្នាំ ជនជាតិ វៀតណាម មានទីលំនៅ ភូមិព្រែកតាណូ សង្កាត់ចាក់អង្រែលើ ខណ្ឌ័ មានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ។

២/ឈ្មោះ ចាំង ធីតាំ ភេទ ស្រី អាយុ ២០ឆ្នាំ ជនជាតិ វៀតណាម មានទីលំនៅ ក្រុម៣ ភូមិក សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានី មុខរបរ មិនពិត – សម្ភារ:ដកហូត:
១/ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ចំនួន ០១កញ្ចប់។
២/ជញ្ជីងសំរាប់ថ្លឹងមួយ
៣/ ទូរស័ព្ទដៃមួយគ្រឿង
៤/ ថង់សំរាប់ច្រកគ្រឿងញៀនមួយចំនួន

ចំពោះមុខកំលាំងជំនាញខណ្ឌកំពុងក៏សាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់៕

...

ដោយ៖ ជីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print