ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលទាំងព្រឹកខណៈអ្នកភូមិប្រទះឃើញបុរសម្នាក់លង់ទឹក ប្រឡាយ នៅខាងលិចវត្តព្រែកពកនិងរាយការណ៏មកសមត្ថកិច្ចមូលដ្ឋានមកពិនិត្យសព។
ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៦និង១៥នាទីព្រឹក
ថ្ងៃទី២៣ខែតុលាឆ្នាំ២០២១ ស្ថិតក្នុងភូមិព្រែកពក ឃុំថ្នាធ្នង់ ស្រុករំដួលខេត្តស្វាយរៀង។
សមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថាបុរសខាងលើមានឈ្មោះពិន ធា អាយុ ៣៩ឆ្នាំ មុខរបរកសិកររស់ព្រែកពក ឃុំថ្នាធ្នង់ ស្រុករំដួលខេត្តស្វាយរៀង ។
ប្រភពបន្តថា បន្ទាប់ពី សមត្តកិច្ចបានទទួល ព័ត៌មាន ពីលោកមេភូមិព្រែកពក ថាមានប្រជាពលរដ្ឋ ប្រទះឃើញបុរសម្នាក់ស្លាប់នៅ ប្រឡាយទឹក នៅខាងលិចវត្តព្រែកពក សមត្ថកិច្ចនគរបាលរដ្ឋបាលថ្មាធ្នង់ សហការជាមួយជំនាញ កុសលវិច្ច័យស្រុករំដួល និងគ្រូពេទ្យមណ្ឌលសុខភាពបុសមនបានទៅដល់កន្លែងកើតហេតុធ្វើការពិនិត្យសាកសពឃើញថា សាកសពមានស្នាមដាច់ត្របកភ្នែកខាងឆ្វេងនិងពុំមានស្លាកស្នាមអ្វីផ្សេងទៀតដែលសំគាល់ជារឿងឃាដកម្មនោះទេ។
ដោយតាមការសន្និដ្ឋានរបស់គ្រូពេទ្យឃើញថាសាកសពស្លាប់ដោយសារដួល បុកនឹងបង្គោលភ្លើងចូលក្នុងទឹកលង់ទឹកស្លាប់តែម្ដង ។
សមត្ថកិច្ចបញ្ជាក់ថា មូលហេតុដោយសារបុរសខាងលើនេះ ស្រវឹងស្រាជាប្រចាំ ហើយបានដើរដួលបុកនឹងបង្គោលភ្លើងចូលក្នុងទឹកលង់ទឹកស្លាប់បែបនេះ។
បច្ចុប្បន្ន សមត្ថកិច្ចបានធ្វើកំណត់ហេតុនិងបានប្រគល់សពជូនដល់ក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕
ដោយ៖ យឹម សុថាន