ខេត្តស្វាយរៀង៖ លោក ឡុង ណារិន ប្រធានក្រុមការងារចុះជួយឃុំគ្រួសនិង
លោក អ៉ឹម សារ៉ា អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំគ្រួស បានអញ្ជើញជួបសំណេះសំណាលនិងការជ្រើសរើសបេក្ខជនឈរឈ្មោះបោះឆ្នោតជាក្រុមប្រឹក្សាឃុំគ្រួសស្រុកស្វាយជ្រំនាព្រឹកថ្ងៃទី២៣ខែតុលាឆ្នាំ២០២១នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំគ្រួស។
ក្នុងឱកាសនោះក៏មានការចូលរួមពីសំណាក់លោក តូច ប៉ូលីវ៉ា អភិបាលរង ខេត្តស្វាយរៀង
លោក ហាន បូរិន អនុប្រធានក្រុមការងារនិងសមាជិកក្រុមការងារបក្សជាច្រើនរូបផងដែរ។
ក្នុងឪកាសនោះ លោក ឡុង ណារិន ប្រធានក្រុមការងារចុះជួយឃុំក៏ដូចជា
លោកអ៉ឹម សារ៉ា អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំបានផ្ដាំផ្ញើសាកសួរសុខទុក្ខនិងនឹករលឹកពីសំណាក់លោកចៅភិរុណប្រធានក្រុមការងារចុះជួយស្រុកស្វាយជ្រំដល់សមាជិកសមាជិការបក្សឃុំផងដែរ។
លោកបន្តថា
ការជ្រើសរើសបេក្ខជនឈរឈ្មោះបោះឆ្នោតជាក្រុមប្រឹក្សាឃុំគ្រួសនាពេលនេះគណបក្សប្រជាជនកម្ពុជាយើងបានចាប់ទុកជាកិច្ចការសំខាន់ណាស់គឺជាកត្តាកំណត់ក្នុងយុទ្ធនាការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់គណបក្សដោយហេតុថាមានធនធានមនុស្សប្រកបដោយសមត្ថភាពក្នុងកិច្ចការពារសន្តិភាពឱ្យបានគង់វង្សស្ថិតស្ថេរដើម្បីអភិវឌ្ឍភូមិឃុំយើងឲ្យកាន់តែរីកចម្រើន។
លោកបានជម្រាបជូន ដោយសង្ខេបអំពីរបៀបឬវិធីសាស្ត្រជ្រើសរើសបេក្ខជននាឱកាសនេះមានខ្លឹមសារដូចខាងក្រោមះ
១. បេក្ខជនមានឈ្មោះនៅក្នុងបញ្ជីដែលជាសន្លឹកឆ្នោតនាពេលនេះក្រុមការងារនិងគណៈអចិន្ត្រៃយ៍គណៈបក្សឃុំសង្កាត់បានជ្រើសរើសអ្នកដែលមានគោលជំហរស្មោះត្រង់ដាច់ខាតចំពោះគណបក្សប្រជាជនយើងមានសមត្ថភាពអាចរ៉ាប់រងបំពេញគិតការទាំងឡាយសម្រាប់អភិវឌ្ឍភូមិឃុំរបស់យើងនិងជាអ្នកបម្រើប្រជាជនមានសុខភាពល្អដោយជំនាញថាមិនស្ពឹកស្រពន់ មិនទាន់ឆ្អែតក្នុងការងារនិងមានប្រជាប្រិយដែលជាអ្នកមានសណ្តានចិត្តស្រឡាញ់រាប់អានប្រជាជនក្នុងភូមិមិនឆ្មើងឆ្មៃរើសអើង។
ដូចនេះសូមសំណូមពរចំពោះអស់លោកលោកស្រីដែលជាអ្នកបោះឆ្នោតនាឱកាសនេះសូមមេត្តាពិនិត្យពិចារណាចំពោះបេក្ខជនទាំងអស់ហើយសម្រេចយកបេក្ខជនឈរឈ្មោះណាដែលខ្លួនស្រឡាញ់យល់ឃើញថាជាមនុស្សឆ្នើមអាចជឿទុកចិត្តបានហើយជ្រើសរើសអ្នកដែលបាននិងកំពុងធ្វើជាក្រុមប្រឹក្សាឃុំផងបច្ចុប្បន្នជាយុវជនជាយុវនារីអាយុពី ២៥ឆ្នាំដល់ ៤៥ ឆ្នាំផងដែរជាមន្ត្រីបានចូលនិវត្តន៍ផងនិងជាព្រឹទ្ធាចារ្យក្នុងភូមិឃុំយើងផងពោលគឺមានវ័យចំណាស់មានវ័យក្មេងនិងមានស្ត្រី ។
២.អំពីលក្ខខណ្ឌជ្រើសរើសនៅក្នុងបញ្ជីឈ្មោះជាសន្លឹកឆ្នោតនាពេលនេះមានឈ្មោះចំនួន ២៧ រូបជាស្ត្រី ៥ រូបសូមជ្រើសរើសយកអ្នកដែលខ្លួនពេញចិត្តដូចបានរៀបរាប់ខាងលើតែ ៩ រូបប៉ុណ្ណោះក្នុងនោះជាយុវជន៣រូបនឹងសូមឱ្យមានស្ត្រីផង។
៣.បៀបគូរសន្លឹកឆ្នោតមុនបងអស់សូមមេត្តាពិនិត្យសន្លឹកឆ្នោតគឺសន្លឹកឆ្នោតដែលបោះត្រាគណបក្សឃុំសង្កាត់ជាសម្គាល់បន្ទាប់មកផ្ទៀងផ្ទាត់ឈ្មោះនិងរូបថតបេក្ខជនឲ្យបានច្បាស់លាស់រួចគូសគាំទ្រក្នុងគំនូសបួនជ្រុងតូចតាមចំនួននៃការកំណត់ខាងលើហើយយកទៅដាក់ក្នុងប្រអប់ឆ្នោតនៅខាងមុខតែម្ដងប៉ុណ្ណោះក្នុងការបោះឆ្នោតស្ទាបស្ទង់នេះអនុញ្ញាតឲ្យសាកសួរគណៈអធិបតីនូវចម្ងល់ឬភាពមិនច្បាស់លាស់នូវខ្លឹមសារខាងលើឬអាចប្ដូរសន្លឹកឆ្នោតវិញបានក្នុងករណីគាំទ្រខុសឬសន្លឹកឆ្នោតរហែកឬប្រឡាក់មិនអនុញ្ញាតឲ្យចូលចេកសាកសួរគ្នាអំពីការគូសគាំទ្របេក្ខជនឡើយហើយក៏មិនអនុញ្ញាតឲ្យប្រើទូរសព្ទទាក់ទងដើម្បីចង់ដឹងការផ្ដល់យោបល់អំពីការគាំទ្របេក្ខជនណាម្នាក់នោះឡើយលោកបន្តថាលោកជឿជាក់ទាំងស្រុងចំពោះអស់លោកលោកស្រីជាអង្គបោះឆ្នោតស្ទាបស្ទង់ប្រាកដជាជ្រើសរើសបាននូវបេក្ខជនឆ្នើមពិតប្រាកដសម្រាប់ឈរឈ្មោះបោះឆ្នោតឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នាពេលខាងមុខនេះផងដែរ។
ក្នុងឪកាសនោះលោកក៏បានណែនាំដល់សមាជិកបក្សឃុំគ្រួសឲ្យអនុវត្តតាមអនុសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ៣ កំុ៣ការពារ ដើម្បីចូលរួម ការពារពីការឆ្លងជំងឺ covid-១៩ដ៏កាចសាហាវនេះ៕
ដោយ៖ យឹម សុថាន