បើក​ម៉ូតូ​បុក​បង្គោល​ស្លាក​សញ្ញា​ចរាចរណ៍ដួល​ធ្លាក់ទឹក​​ ២​ថ្ងៃក្រោយ​ទើប​រក​សព​ឃើញ​

ចែករំលែក៖

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ ពិតជាអកុសលណាស់ដែលបុរស​ម្នាក់​ជា​បុគ្គលិក​កាស៊ីណូ​បាន​បើក​ម៉ូតូ​បុក​ស្លាក​សញ្ញា​ចរាចរណ៍​ បណ្តាល​ឲ្យ​ដដួលធ្លាក់ចូលទឹកស្លាប់ លុះពេល២ថ្ងៃក្រោយមកទើបសមត្ថកិច្ច​បាន​ចុះ​រុករក​សពឃើញ។
​លោក​វរសេនីយ៍ឯក​ ស៊ិ​ន​ ណា​រ៉ា​ក់​ អធិការ​នគរបាល​ស្រុក​មង្គល​បូ​រី​ បាន​ប្រាប់​ឲ្យ​ដឹង​ថា កាលពីថ្ងៃ​ទី​២២​ ខែតុលា​ ឆ្នាំ​ ២០២១​ វេលា​ម៉ោង​៣​ទៀប​ភ្លឺ​ នៅត្រង់ចំណុច​ផ្លូវបែក​ជា​៤​ ផ្លូវ​វាង​ក្រុង​សិរី​សោភ័ណ​ ជន​រង​គ្រោះ​ឈ្មោះ​ សឿ​ន​ សា​រួន​ អាយុ​៣០​ឆ្នាំ​ រស់នៅ​ក្នុងភូមិ​អូរ​ស្ងួត​ ឃុំ​បន្ទាយ​នាង​ ស្រុក​មង្គល​បូ​រី​ ខេត្តបន្ទាយមានជ័យ​ មុខរបរ​បុគ្គលិក​កាស៊ីណូ​ ក្រុង​ប៉ោយ​ប៉ែ​ត​ ​បានបើក​ម៉ូតូ​ម៉ាក​ហុងដា​ សេ​១២៥​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​បន្ទាយ​មាន​ជ័យ​ 1M-5231​ ។ លុះ​មក​ដល់​ចំណុច​ប្រឡាយ​មុខ​បួន​ ភូមិសាស្ត្រ​ក្រុង​សិរី​សោភ័ណ​ ជាប់​ស្រុក​មង្គល​បូ​រី​ ក៏ជ្រុល​ទៅ​បុក​រនាំង​ស្លាក​សញ្ញា​បន្ថយល្បឿន​ បណ្តាល​ឲ្យ​ដួល​ខ្ទាត​ធ្លាក់ទឹកទាំង​មនុស្ស​ និង​ម៉ូតូ​ ។​

​លោក​អធិការ​ បាន​បញ្ជាក់​ឲ្យ​ដឹង​បន្ត​ទៀត​ថា​ ពេញ​១​ថ្ងៃ​ទល់​ព្រលប់​ថ្ងៃ​ទី​២២​ ខែតុលា​ ឆ្នាំ​២០២១​ កងកម្លាំង​សមត្ថកិច្ច​ក្រុម​រុករក​និង​សង្គ្រោះ​ នៃ​គណ​:​ក​ម្មា​ធិ​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ ខេត្តបន្ទាយមានជ័យ​ បាន​ចុះរាវរក​ឃើញ​ម៉ូតូ​និង​ស្លាក​សញ្ញា​ចរាចរណ៍​ស្រង់​ពី​ទឹក​មក​វិញ​ ប៉ុន្តែ​មនុស្ស​រក​មិនឃើញ​ ។​

លុះដល់​ថ្ងៃ​ទី​២៣​ ខែតុលា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​៨​ព្រឹក​ អ្នកនេសាទ​បាន​រក​ឃើញ​សព​អណ្ដែត​ទឹក​នៅ​វាលស្រែ​ខាងជើង​ផ្លូវជាតិ​លេខ​៥​ ចម្ងាយជាង២គីឡូម៉ែត្រពីកន្លែងកើតហេតុ។​ បន្ទាប់​មក​សមត្ថកិច្ច​បាន​ស្រង់​យកសព​ជន​រង​គ្រោះ​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​ នៅគេហដ្ឋាន៕​

...


ដោយ÷ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print