ភ្នំពេញ៖ យ៉ាងហោចណាស់ក៏កីឡាករចូលរួមប្រកួត កីឡាអុកចត្រង្គអង្គរសង្រាន្ត ដណ្តើមពានរង្វាន់ស្តេចអុកប្រចាំឆ្នាំនេះប្រមាណជាង១២០នាក់ មកជូបជុំគ្នា ដើម្បីបញ្ចេញស្នាដៃ នៅអគារទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបន្ទាប់ពីបានចាប់រួចកាលពីថ្ងៃទី៤ ខែមេសា កន្លងទៅ ។
លោក ឯម ហៀង គណៈកម្មការរៀបចំការប្រកួតបានឲ្យដឹងថា ចំពោះការប្រកួតអុកចត្រង្គអង្គរសង្រាន្តឆ្នាំនេះមានកីឡាករចូលរួមប្រមាណ១២៨នាក់ ស្មើ ៦៤ប្រកួតវគ្គជម្រុះជុំទី១ ព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦ ដើម្បីសំរាំងរកអ្នកដែលថ្វីដៃទៅចូលរួមប្រកួតនៅខេត្តសៀមរាប ក្នុងកម្មវិធីសង្គរសង្រាន្តចាប់ពីថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០១៦ខាងមុខនេះ ។
ចំនួនប្រកួតមុនទទួលបានសិទ្ធិចេញទៅប្រកួតនៅឯខេត្តសៀមរាបកីឡាករទាំងអស់ត្រូវឆ្លងកាត់វគ្គជម្រុះចំនួន៤លើកសិន ក្នុងនោះជុំទី១-ប្រកួតវិលជុំចំនួន ៦៤គូ ជុំទី២-ប្រកួតជម្រុះវិលចំនួន៣២គូ ជុំទី៣-កីឡាករ កីឡាការិនីត្រូវបន្តប្រកួតជម្រុះវគ្គ១៦គូ និងវគ្គ៨ចុងក្រោយ៕
ដោយ៖ សារីម