ជិះម៉ូតូឌុបគ្នាវ៉ាជែងជ្រុលទៅប៉ះនិងរថយន្តធុនតូច ដួលត្រូវរថយន្តធុនធំកិនស្លាប់ម្នាក់របួសម្នាក់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ និងបុរសម្នាក់ទៀតរងរបួស ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីជិះម៉ូតូមួយគ្រឿងវ៉ាជែងជ្រុលចង្កូតប៉ះរថយន្តធុនតូចមួយគ្រឿងដួលទៅនឹងថ្នល់ត្រូវរថយន្តធន់ធំមួយគ្រឿងទៀតកិន កាលពីវេលាម៉ោង ១០និង ៣០ នាទីយប់ថ្ងៃទី ២៤ ខែតុលាឆ្នាំ ២០២១នៅចំណុចខាងលិចបុរីមនោរម្យប្រមាណជា ៦០ម៉ែត្រ តាមបណ្តោយជាតិលេខ៤ ស្ថិតក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

សពរងគ្រោះមានឈ្មោះ ងួន វណ្ណៈ ភេទប្រុស អាយុជាង២០ ឆ្នាំ ស្នាក់នៅម្តុំផ្លូវវ៉េងស្រេងកាណាសុីធី ក្នុងសង្កាត់ចោមចៅទី ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនឹងបុរសម្នាក់ទៀតជិះម៉ូតូឌ្រីមសង់មួយគ្រឿងពណ៌ស បិតតែមស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខបាត់ដំបង1N-9743ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើបានវ៉ាជែងគ្នាជ្រុលចង្កូតទៅប៉ះនិងរថយន្តធុនតូចមួយគ្រឿងមិនចាំម៉ាក បណ្ដាលឲ្យដួលមកលើថ្នល់ ស្របពេលមានរថយន្តធុនធំមួយគ្រឿងទៀតមិនចាំម៉ាកបើកបញ្ច្រាសទិសដៅគ្នាពីលិចទៅកើតកិនស្លាប់ម្នាក់និងម្នាក់ទៀតរងរបួស ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ចំណែកម៉ូតូខ្ទេចមួយកំណាត់មុខរងការខូចខាតយ៉ាងដំណំ។បន្ទាប់មករថយន្តបានបន្តដំណើរទៅមុខបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដោយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌកំបូលបណ្ដោះអាសន្ន។ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុនិងធ្វើការស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

...

ដោយ៖ និន សុភ័ស្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print