ខេត្តបន្ទាយមានជ័យ៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះ បានអញ្ជើញទទួលអំណោយឧបត្ថម្ភពីអង្គការ UNICEF តាមរយៈរក្រសួងអភិវឌ្ឍន៍ជនបទ សម្រាប់ខេត្តប្រេីប្រាស់ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ក្នុងខេត្ត និងគ្រោះទឹកជំនន់ តាមរយៈលោក លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ និងសហការី។
ក្នុងអំណោយរួមមាន៖
១.សាប៊ូម្សៅ ២ ៦២៥ កញ្ចប់
២.ស្បែកជើងវែងកៅស៊ូ ចំនួន ២០០ គូ
៣.ស្រោមដៃកៅស៊ូ ចំនួន៣៧៥ គូរ
៤.សាប៊ូដុំលាងសម្អាតដៃចំនួន ១២ ៥០០ដុំ
៥.សំឡីអនាម័យសម្រាប់ស្ត្រីចំនួន ២៨ ២០០បន្ទះ
៦.របាំងមុខចំនួន ៧០០ របាំង
៧.អៀមប្លាស្ទិកចំនួន ៥ ៧៥០។
ក្នុងនាមរដ្ឋបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី អភិបាលខេត្ត សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ អង្គការ UNICEF លោកបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ
ដែលបានចូលរួមឧបត្ថម្ភអំណោយសម្ភារៈអនាម័យ
សម្រាប់ខេត្តប្រេីប្រាស់ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងខេត្តនិងគ្រោះទឹកជំនន់ អំណោយទាំងនេះពិតជាមានតម្លៃសម្រាប់ជួយឧបត្ថម្ភគាំទ្រទៅដល់ប្រជាពលរដ្ឋក្នុងកាលៈទេសៈនៃការរីករាលជំងឺកូវីដ១៩។
សូមគោរពជូនពរ អង្គការ លោករដ្ឋមន្ត្រី និងគ្រួសារ សហការីទាំងអស់ ជួបតែសេចក្ដីសុខ គ្រប់ប្រការ សុខភាពមាំមួន ជៀសផុតពីជំងឺកាចសាហាវទាំងឡាយ និងជួបតែពុទ្ធពរទាំង ៤ ប្រការគឺអាយុ វណ្ណៈ សុខៈ ពៈលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ៖សហការី