លោក ហេង រតនា អញ្ជើញ ប្រជុំzoom ជាមួយដៃគូជប៉ុនជាក្រុមជំនាញអភិវឌ្ឍន៍បច្ចេកវិទ្យាឧបករណ៍បោសសំអាតគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ, នៅថ្ងៃទី២៥​ ខែតុលា​ ឆ្នាំ២០២១​នេះ​ មានការប្រជុំzoom ជាមួយដៃគូជប៉ុនជាក្រុមជំនាញអភិវឌ្ឍន៍បច្ចេកវិទ្យាឧបករណ៍បោសសំអាតគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមនៅកម្ពុជា​។ ទន្ទឹងនឹងនេះក៏មានក្រុមហ៊ុនជប៉ុនមានបំណងចូលរួមអភិវឌ្ឍន៍ដំណាំកសិកម្មនៅតំបន់ដែលបោសសំអាតគ្រាប់មីនរួច។ ក្នុងនោះក៏មានក្រុមហ៊ុនជាដំណាំដំបងយក្សចង់មកដាំដុះដែរ​! ។ នេះបើយោងតាមផេកផ្លូវការ របស់លោក ហេង រតនា អគ្គនាយកសុីម៉ាក់ បង្ហោះនៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១។ លោកលើកឡើងថា , ឃេីញតាមFacebookខ្លះនៅកម្ពុជា​ គេផ្អេីលហូបដេីមដំបងយក្ស​ ខ្ញុំលឺជប៉ុនចង់វិនិយោគដាំដំណាំដំបងយក្សនេះ​ គិតថាដូចមិនស្រួលហ្នង! ។ តែជប៉ុនមានពូជដំណាំដំបងយក្សនេះ​ជាពិសេសរបស់គេសំរាប់ផលិតជាចំណីអាហារ​ និងទឹកផ្លែឈេីដែលមានទីផ្សារធំទូលាយរួចហេីយ! សំខាន់សាកល្បងនិងសិក្សាលំអិតពីផលប្រយោជន៍ខាងសេដ្ឋកិច្ចនិងសង្គមឱ្យបានច្បាស់លាស់! ។ ជាមួយនេះក៏ក្រុមហ៊ុនដំណាំស្វាយចន្ទី​ និងក្រុមវិនិយោគជប៉ុនខ្លះមានចេតនាចូលរួមកសាងសេដ្ឋកិច្ច​ជាមួយប្រជាពលរដ្ឋដែលមានដីក្រោយបោសសំអាតមីនរួច។
លោកបន្តថា, ខ្ញុំក៏បានលេីកជាគំនិតផ្តួចផ្តេីមក្នុងការស្នេីសុំអភិវឌ្ឍន៍គំរោងដីសម្បទានសង្គមកិច្ចដែលរាជរដ្ឋាភិបាលចែកជូនប្រជាពលរដ្ឋគ្មានដីធ្លី​ ដេីម្បីកសាងសេដ្ឋកិច្ចថ្មី​ ដោយធ្វេីសមាហរណកម្ម​ ការរំដោះដីមានបញ្ហាគ្រាប់មីន​ សង់លំនៅដ្ឋាន​ ហេដ្ឋារចនាសម្ពន្ធ័រូបវន្ត​ ផ្លូវ​ ធារាសាស្ត្រ​ សាលារៀន​ ផ្សារ​ រោងចក្រផលិតផលកសិកម្មបំរេីក្នុងស្រុកនិងនាំចេញ​។ មានន័យថាប្រជាពលរដ្ឋក្រី្រ​កមានលំនៅដ្ឋាន​ មានមុខរបរ​ មានប្រាក់ចំណូល​ មានផលិតផលកសិកម្មរយ:ពេលខ្លី​ រយ:ពេលមធ្យម​ និងដំណាំយុទ្ធសាស្ត្ររយ:ពេលវែង​ មានទីផ្សារច្បាស់លាស់តាមរយ:កសិកម្មតាមកិច្ចសន្យា​ ដែលមានរាជរដ្ឋាភិបាលផ្តល់ដីសង្គមកិច្ច​ ក្រុមហ៊ុនវិនិយោគជាមួយប្រជាពលរដ្ឋ​ ដោយគ្មានទំនាស់ដីធ្លីឡេីយ! ។​ គំរោងបែបនេះអាចទាញបាននូវការគាំទ្រពេញទំហឹងពីប្រជាពលរដ្ឋ​ ជាពិសេសប្រជាពលរដ្ឋគ្មានដីធ្លីនិងគាំទ្រយុទ្ធសាស្ត្រកាត់បន្ថយភាពក្រីក្រនិងដឹកនាំប្រទេសទៅជាប្រទេសអភិវឌ្ឍន៍ត្រឹមឆ្នាំ២០៥០របស់រាជរដ្ឋាភិបាល។ ដៃគូជប៉ុនចាប់អារម្មណ៍ជាខ្លាំងជាមួយគំនិតផ្តួចផ្តេីមនេះ​ និងសំនូមពរឱ្យគិតគូររៀបចំខ្លឹមសារដេីម្បីអភិវឌ្ឍន៍ឱ្យក្លាយជាការពិតជាក់ស្តែងតែម្តង៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print