អភិបាលខណ្ឌច្បារអំពៅស្នើឲ្យគណៈកម្មការវត្ត និងព្រះសង្ឃត្រូវប្រតិបត្តិតាមគន្លងព្រះពុទ្ធសាសនា

ចែករំលែក៖

ភ្នំពេញ : ជាថ្មីម្តងទៀតលោកអភិបាល ខណ្ឌច្បារអំពៅបានស្នើអោយគណៈកម្មការ អាចារ្យ  ព្រះសង្ឃដែលគង់ក្នុងវត្ត កំពុងបំរើក្នុងវិស័យពុទ្ធចក្រត្រូវប្រតិបត្តិអោយបានខ្ជាប់ខ្ជួនតាមគន្លងព្រះពុទសាសនា អនុវត្តតាមសង្ឃវិន័យ និងពុទ្ធឱវាទ ដើម្បីលើកតម្កើងព្រះពុទ្ធ សាសនាដែលជាសាសនារបស់រដ្ឋអោយមានភាពថ្លៃថ្នូរ ជាទីគោរពសក្ការៈ របស់ពុទ្ធសាសនិកជន មិនត្រូវអ្វី ប្រាស់ចាកពីគន្លងព្រះពុទ្ធសាសនានោះឡើយ នេះជាប្រសាសន៍លើកឡើងរបស់លោកអ៊ាង ស៊ីផាន អភិបាលខណ្ឌច្បារអំពៅក្នុង ពេលដែលលោកដឹកមន្ត្រីសាលាខណ្ឌយកទានព្រះវស្សារបស់លោកអភិបាលរាជធានីភ្នំពេញទៅប្រគេនដល់ព្រះអធិការវត្តអម្ពរវ័ន្ត ហៅ វត្តព្រែកថ្មី កាលពីព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ និងបន្តដំណើរនាំទាន ព្រះវស្សា មកប្រគេនសម្តេចព្រះសង្ឃរាជនាយករងទី១ អំ លឹមហេង ព្រះចៅអធិការវត្តចំពុះក្អែក។ ក្នុងថ្ងៃនេះដែរលោក-លោកស្រី ជាអភិបាលរងខណ្ឌ និងមន្ត្រីសាលា ខណ្ឌជាច្រើនរូបទៀតក៍បាននាំទានព្រះវស្សារបស់លោកអភិបាលរាជធានីភ្នំពេញទៅប្រគេនដល់ព្រះចៅអធិការវត្តទាំងអស់ទូទាំងខណ្ឌសរុបចំនួន២៤វត្តក្នុងមួយវត្តៗ  ទទួលបានថវិការ១០ម៉ឺនរៀល  ទានវស្សា១គូរ  សាដក១កញ្ចប់  ប្រេង ១កាន ស្ករស១បាវ  ទឹកដោះ គោរ ១កេស  ទឹកក្រូវ២កេស  ទឹកសុទ្ធ២កេស  មី២កេស ។ ដោយឡែកក្រុមការងារដែលដឹកនាំដោយ លោកអភិបាលខណ្ឌ  លោកប្រធានក្រុមប្រឹក្សា ខណ្ឌ ដែលយកទានព្រះវស្សាទៅប្រគេន ដល់ព្រះចៅអធិការវត្តអម្ពរវ័ន្ត ហៅវត្តព្រែកថ្មី ត្រូវបានព្រះចៅអធិការវត្តផ្តល់អំណោយជាទេយ្យទានត្រឡប់មកវិញ ដើម្បីទ្រទ្រង់អនុសាខា កាកបាទក្រហមខណ្ឌសម្រាប់ផ្តល់ជូនដល់ប្រជាពលរដ្ឋទីទាល់ក្រ អ្នកកំពុង រស់នៅជាមួយមេរោគអេដស៍ និងជន ងាយរងគ្រោះ ។ អំណោយទាំងនោះរួមមាន អង្ករ១តោន   សម្ភារៈប្រើប្រាស់៣០ប្រដាប់,  មី១០កេស ,ទឹកត្រី២៥យួរ , ទឹកស៊ីអ៉ីវ២៥យួរ , ទឹកក្រូច៥កេស ,ទឹកសុទ្ធ៨កេស , ស្ករស៦០គីឡូក្រាម , អំបិល៦០គីឡូក្រាម និងថវិការ១,២លានរៀល ។ បន្ទាប់ពីទទួលទេយ្យទានពីព្រះតេ ជគុណ បាន កុសល ព្រះចៅអធិការ ស្តី ទីវត្តអម្ពរវ័ន្ត រួចមកលោក អ៊ាង ស៊ីផាន អភិបាលខណ្ឌច្បារអំពៅបាន ធ្វើការថ្លែងអំណរគុណដល់ព្រះចៅអធិការវត្ត ហើយបានសន្យាថា អំណោយទាំងអស់នេះ អនុសាខាកាកបាទក្រហមខណ្ឌ និងរៀបចំចែកជូនអោយ ដល់ដៃប្រជា ពល រដ្ឋក្រីក្រ  អ្នករស់នៅជាមួយមេរោគអេដស៍ និងប្រជាពលរដ្ឋដែលរងគ្រោះដោយធម្មជាតិ ពោលគឺមិនយកអំណោយទាំងនេះទៅប្រើប្រាស់អោយខុសគោលដៅមនុស្សធម៍នោះឡើយ ។ ជាមួយគ្នានេះដែរលោកអភិបាលខណ្ឌស្នើអោយគណៈកម្មការ  អាចារ្យ និងព្រះ សង្ឃ ដែលគង់នៅក្នុងវត្ត សូមចូលរួមចំណែក ពង្រឹងសន្តិសុខនៅក្នុងវត្ត តាមរយៈការ ផ្តល់ពត៍មានដល់អាជ្ញាធរ-សមត្ថ កិច្ចមូលដ្ឋានដើម្បីទប់ស្កាត់នូវរាល់សកម្មភាពផ្សេងៗ ដែលខុសច្បាប់និង មាន ចរិតទំនើង ។ អ្វីដែលសំខាន់ទៀតនោះ សូមអោយ គណៈកម្មាការ អាចារ្យ និងព្រះ សង្ឃ  ត្រូវគោរពប្រណិបត្តិតាមគន្លង ព្រះពុទ្ធសាសនា  កុំអោយដូចព្រះសង្ឃដែល គង់នៅវត្តមួយក្នុងខណ្ឌច្បារអំពៅ នាំគ្នាចាក់កន្ទុយលេខ លេងបៀ ផឹកស្រា ដែលទង្វើបែបនេះធ្វើអោយប៉ះពាល់ធ្ងន់ធ្ងរដល់ព្រះពុទ្ធសាសនា ៕ សណ្តោស

sandos-7

sandos-38

sandos-46

sandos-55

sandos-62

sandos-111

...

sandos-211

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print