ភ្នំពេញ, នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ រដ្ឋមន្ត្រីក្រសួងសុខាភិបាល
និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺអូវីដ-១៩ ជម្រាបជូន
លោក លោកស្រី ប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ថ្នាក់រាជធានី-ខេត្តថា, យោង- ចំណារដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា លើរបាយការណ៍ស្តីពីលទ្ធផលនៃកិច្ចប្រជុំរបស់គណៈប្រចាំការ នៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១។
សេចក្តីដូចមានចែងយោងខាងលើ ខ្ញុំសូមជម្រាបជូនលោក លោកស្រី ប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ថ្នាក់រាជធានី-ខេត្ត ជ្រាបថា គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺ កូវីដ-១៩
– សូមធ្វើការលើកលែងកាតព្វកិច្ចធ្វើចត្តាឡីស័កចំពោះអ្នកជំងឺកូវីដ-១៩ដែលបានបញ្ចប់ការព្យាបាល ដូចខាងក្រោម៖
1. អ្នកជំងឺកូវីដ-១៩ ដែលបានបញ្ចប់ការព្យាបាលនៅតាមមន្ទីរពេទ្យ ឬមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ពុំត្រមូវឱ្យធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ ទៀតទេ។
2. អ្នកជំងឺកូវីដ-១៩ សម្រាកថែទាំ និងព្យាបាលនៅតាមផ្ទះ ត្រូវបានអនុញ្ញាតឱ្យបញ្ចប់ការព្យាបាល ទៅតាមលក្ខខណ្ឌខាងក្រោម៖
ក-ករណីអ្នកជំងឺកូវីដ-១៩ ពុំបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋាន បានពេញលេញ អនុញ្ញាត ឱ្យបញ្ចប់ការព្យាបាលនៅថ្ងៃទី១៤ ប្រសិនបើពុំមានរោគសញ្ញាជំងឺកូវីដ-១៩ រយៈពេល ៣ថ្ងៃចុង ក្រោយបន្តបន្ទាប់គ្នា (ថ្ងៃទី១១ ១២ និង១៣) និងពុំតម្រូវឱ្យធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ ទៀតទេ។
ខ. ករណីអ្នកជំងឺកូវីដ-១៩ បានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋាន បានពេញលេញ ហើយចាប់ពី ថ្ងៃទី៦ ទៅ ពុំមានរោគសញ្ញាជំងឺកូវីដ-១៩ រយៈពេល ៣ថ្ងៃ បន្តបន្ទាប់គ្នា (ថ្ងៃទី៦ ៧ និង៨) ត្រូវ ធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ដោយខ្លួនឯង នៅថ្ងៃទី៩។ ប្រសិនបើទទួលបានលទ្ធផលតេស្តកូវីដ-១៩ អវិជ្ជមាន [Âg (-)] អនុញ្ញាតឱ្យបញ្ចប់ការព្យាបាល និងពុំតម្រូវឱ្យធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ ទៀតទេ។
ប្រសិនបើលទ្ធផលតេស្តកូវីដ-១៩ វិជ្ជមាន [Ag (+)] ត្រូវធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ដោយខ្លួនឯងឡើងវិញនៅ ២ថ្ងៃបន្ទាប់ (ថ្ងៃទី១១) ហើយអនុញ្ញាតឱ្យបញ្ចប់ការព្យាបាល ប្រសិនបើទទួលបានលទ្ធផលតេស្តកូវីដ-១៩ អវិជ្ជមាន (Ng (-)] និងពុំតម្រូវឱ្យធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ ទៀតទេ។
ក្នុងករណីពុំមានលទ្ធភាពធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ដោយខ្លួនឯង នៅថ្ងៃទី៩ អនុញ្ញាត ឱ្យបញ្ចប់ការព្យាបាលនៅថ្ងៃទី១២ ប្រសិនបើពុំមានរោគសញ្ញាជំងឺកូវីដ-១៩ ចាប់ពីថ្ងៃទី៩ ទៅ រយៈពេល ៣ថ្ងៃ បន្តបន្ទាប់គ្នា (ថ្ងៃទី៩ ១០ និង១១) និងពុំតម្រូវឱ្យធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ ទៀតទេ។
លក្ខខណ្ឌចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ចំពោះអ្នកជំងឺកូវីដ-១៩ ដែលបានបញ្ចប់ការព្យាបាល នៅតាម មន្ទីរពេទ្យ ឬមណ្ឌលព្យាបាលជំងឺកូវីដ-១៩ និងអ្នកជំងឺកូវីដ-១៩ សម្រាកថែទាំ និងព្យាបាលនៅតាមផ្ទះ ដែលបាន ដាក់ឱ្យប្រើប្រាស់នាពេលកន្លងមក ត្រូវទុកជានិរាករណ៍។
អ្នកជំងឺកូវីដ-១៩ ដែលត្រូវបានអនុញ្ញាតឱ្យបញ្ចប់ការព្យាបាល ទោះបីត្រូវបានលើកលែងកាតព្វកិច្ចចត្តាឡីស័ក ប៉ុន្តែ ត្រូវតែបន្តអនុវត្តវិធានការសុខាភិបាលជាធរមាន ដោយចូលរួមអនុវត្តឱ្យបាននូវវិធានការ ៣កុំ ៣ការពារ ឱ្យបាន ខ្ជាប់ខ្ជួន។ សេចក្ដីដូចបានជម្រាបជូនខាងលើ សូមលោក លោកស្រី ចាត់ចែងអនុវត្តឱ្យមានប្រសិទ្ធភាព តាមភារកិច្ចរៀងៗខ្លួន។
សូមលោក លោកស្រី ប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ថ្នាក់រាជធានី-ខេត្ត ទទួលនូវការរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ៕