ថ្ងៃនេះ! កម្ពុជានៅសល់ ៥៥៥ ថ្ងៃគត់ នៃ​ដំណើរ​ឆ្ពោះ​ទៅ​ព្រឹត្តិ​ការណ៍​ប្រវត្តិ​សាស្ដ្រ​ SEA Games 2023

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមផេកផ្លូវការ របស់ ( Cambodia SEA GAMES 2023) ជាមួយពាក្យស្លោក” យើងនាំគ្នាឆ្ពោះទៅស៊ីហ្គេម_អាស៊ានប៉ារ៉ាហ្គេម_ឆ្នាំ២០២៣_ទាំងអស់គ្នា
#កីឡារស់ក្នុងសន្ដិភាព_SPORTS_LIVE_IN_PEACE” បានបញ្ជាក់អោយដឹងថា, គិតត្រឹមថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ នេះ កម្ពុជា​នៅ​សល់​ពេល ៥៥៥ថ្ងៃ​គត់ នៃ​ដំ​ណើរ​ឆ្ពោះ​ទៅ​ធ្វើ​ម្ចាស់​ផ្ទះ​ការ​ប្រ​កួត​កី​ឡា​អា​ស៊ី​អាគ្នេយ៍ (SEA Games) លើកទី៣២ ដែល​នឹង​ប្រា​រព្ធ​ពិធី​បើក​ការ​ប្រ​កួត​ផ្លូវ​ការ នា​ថ្ងៃ​ទី០៥ ខែឧសភា ឆ្នាំ២០២៣ ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ​រៀប​ចំ​ការ​ប្រ​កួត​​​កី​ឡា​​ស៊ីហ្គេម លើក​ទី៣២ ឆ្នាំ២០២៣ (CAMSOC) បាន​មាន​ប្រ​សាស​ន៍​​ថា នេះគឺជាពេលវេលាដ៏សំខាន់ ដែល​ក្រើន​រំឮកដល់គ្រប់ភាគី​ពាក់​ព័ន្ធ ពិសេស​គណៈ​កម្ម​ការ​ជំនាញ និង​សហព័ន្ធកីឡាជាតិ ត្រូវ​ដឹង​ថា ពេល​វេលា​ត្រៀម​ទទួល​ធ្វើម្ចាស់​ផ្ទះ​ព្រឹត្តិ​ការណ៍​ជាប្រវត្តិសាស្ដ្រនេះ កាន់​តែ​សល់​ពេល​ខ្លី ហើយត្រូវចូលរួមរាប់ថយក្រោយទាំងអស់គ្នា ដើម្បី​សម្រួច​ទិស​ដៅ​ឆ្ពោះទៅរកជោគជ័យ នៅឆ្នាំ២០២៣ ។

លោករដ្ឋលេខាធិការក្រសួងទេសចរណ៍​ដដែល​បាន​បញ្ជាក់ថា «នេះ​គឺ​​ជា​ពេល​វេ​លា​ដ៏​សំ​ខាន់ ពិ​សេស​ថ្នាក់​ដឹក​នាំ ទាំង​សម្ដេច​ពិ​ជ័យ​សេនា ទៀ បាញ់ ឧប​នា​យ​ក​រដ្ឋ​មន្ដ្រី រដ្ឋ​មន្ដ្រី​ក្រ​សួង​ការពារជាតិ និងជាប្រធាន CAMSOC ទាំង លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រី​ក្រ​សួង​ទេស​ចរណ៍ និង​ជា​អនុ​ប្រ​ធាន​អចិន្ដ្រៃយ៍ CAMSOC គឺតែងតែរន្ធើន និងតែងតែពិនិត្យ ពិ​ចារ​ណា ជំរុញ​ទៅ​ដល់​ចំណុ​ចពាក់ព័ន្ធទាំងអស់ ពិសេស​ក្នុង​រយៈ​ពេល​កាន់​តែ​កៀក ការងារ​កាន់​តែ​​ខំប្រឹង​ប្រែងឲ្យ​អស់​ពីសមត្ថភាពគ្រប់​គណៈ​កម្មការ​ជំនាញ ជាមួយសហព័ន្ធកីឡាជាតិ» ។

លោកបន្ដថា «សម្រាប់ការសល់ ៥៥៥ថ្ងៃ នៃដំណើរ​ឆ្ពោះ​ទៅ​ស៊ីហ្គេម ឆ្នាំ​២០២៣ នេះ​គឺ​ជា​ពេល​វេលា​មួយ ដែលរំកិលកាន់តែខិតជិតដល់ អ៊ី​ចឹង​យើង​សូ​មអំ​ពាវ​នាវ​ដល់​អ្នក​ជំ​នាញ​ទាំង​អស់ គណៈ​កម្ម​ការ​ជំ​នាញ​ទាំង​អស់ ក៏ដូចជាសហព័ន្ធកីឡាជាតិ ត្រូវរាប់ថយ​ក្រោយ​រៀង​រាល់​ថ្ងៃ ។ យើង​សូម​ផ្ញើ​សារ​ឲ្យ​រាប់​ថយ​ក្រោយ​ជា​រៀង​រាល់​ថ្ងៃ កាត់ម្ដងមួយថ្ងៃៗ ថាតើយើងធ្វើ​បាន​អ្វីខ្លះ​ហើយ? ទទួលបានផលអ្វីខ្លះហើយ? នៅ​ខ្វះ​ខាត​អ្វី​ទៀត ដែល​ត្រូវ​បំ​ពេញ? គឺ​ត្រូវ​រាប់​ថយ​ក្រោយ​​ខ្លួន​ឯង ដែល​ជា​ម្ចាស់​រៀប​ចំ​ព្រឹត្តិ​ការណ៍​ទាំង​ជំ​នាញ ទាំង​អ្វីៗ​រៀង​រាល់​ថ្ងៃ​ទៅ យើង​នឹង​​ដាស់​ស្មារតី​យើង​ឲ្យ​បំ​ពេញ​ការ​ងារ​នេះ​ទទួល​បាន​ជោគជ័យនៅឆ្នាំ២០២៣» ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅកម្ពុជា ត្រូវ​បាន​ប្រ​មុខ​រាជ​រដ្ឋា​ភិ​បាល ក្រោម​ការ​ចង្អុល​បង្ហាញ​ដ៏​​ខ្ពង់​ខ្ពស់​របស់​សម្ដេច​តេជោ ​ហ៊ុន សែន នា​យក​រដ្ឋ​មន្ដ្រី​នៃ​កម្ពុជា បាន​កំ​ណត់​យក​ថ្ងៃទី០៥ ខែឧសភា ឆ្នាំ​២០២៣ ជា​ថ្ងៃ​ប្រារព្ធពិធីបើកការប្រកួតផ្លូវការ ដែល​គិត​ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ គឺនៅសល់រយៈពេល ៥៥៥ថ្ងៃគត់ ខណៈពិធីបិទ នឹង​ធ្វើ​ឡើង​នា​ថ្ងៃ​ទី១៧ ខែឧសភាដដែល មុន​កម្ពុជាបន្ដរៀបចំព្រឹត្តិការណ៍​កីឡា​អាស៊ាន​ប៉ារ៉ាហ្គេម លើកទី១២ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print