ករណីឆ្លងកូវីដ-១៩នៅក្នុងប្រទេសបារាំងកើនឡើងខ្ពស់

ចែករំលែក៖

ករណីឆ្លងកូវីដ-១៩ថ្មីនៅក្នុងប្រទេសបារាំងបានកើនឡើងខ្ពស់ជាច្រើនថ្ងៃកន្លងមក ទាំងនោះហើយបានធ្វើឱ្យរដ្ឋាភិបាលបារាំងព្រមានពីរលកកូវីដ-១៩ លើកទី៥អាចនឹងកើតឡើងនៅក្នុងប្រទេសនេះ។ រដ្ឋាភិបាលក៏បានអនុវត្តវិធានការការពារកូវីដ-១៩ យ៉ាងតឹងតែងបំផុត។ តាមការលើកឡើងរបស់ក្រសួងសុខាភិបាលបារាំងកាលពីថ្ងៃទី២៦ខែតុលាបានឱ្យដឹងថា នៅក្នុងប្រទេសនេះបានរកឃើញករណីឆ្លងកូវីដ-១៩ ជាង ៦.៦០០នាក់ ។ បើប្រៀបធៀបនឹងសប្តាហ៍មុនចំនួនអ្នកឆ្លងកូវីដ-១៩ កើនឡើង៩%។ មាន៤២តំបន់ក្នុងចំណោម១០១តំបន់មានករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់ ដោយក្នុងចំណោមពលរដ្ឋ១សែននាក់ មាន៥៣នាក់ឆ្លងកូវីដ-១៩ ។ ចំណែកដែនដីក្រៅប្រទេសរបស់បារាំងគឺមានអ្នកឆ្លងខ្ពស់ ដោយក្នុងចំណោមមនុស្ស១សែននាក់មាន ១៣០នាក់ឆ្លងកូវីដ-១៩។ មានប្រសាសន៍តាមកញ្ចក់ទូរទស្សន៍ Europe1 អ្នកនាំពាក្យរដ្ឋាភិបាលបារាំងលោក Gabriel Attal បានព្រមានពីរលកកូវីដ-១៩ កើតឡើងជាថ្មីនៅបារាំងនិងអឺរ៉ុប។ លោក Gabriel Attal បានឱ្យដឹងថា «កូវីដ-១៩ កំពុងវិលត្រឡប់មកកាន់តំបន់អឺរ៉ុបជាថ្មីដោយមានកម្រិតខុសគ្នា ពិសេសគឺតំបន់អឺរ៉ុបខាងកើតមានករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់។ ក្រៅពីនេះចំនួនអ្នកឆ្លងនៅក្នុងប្រទេសអាល្លឺម៉ង់ បែលហ្សុិក ហុល្លង់ ពិសេសគឺអង់គ្លេស ក៏បានកើនឡើងផងដែរ។ កូវីដ-១៩ ក៏បានកើនឡើងក្នុងប្រទេសបារាំង ប៉ុន្តែមិនទាន់ដល់ថ្នាក់ត្រូវប្រកាសអាសន្នពីរលកកូវីដ-១៩ លើកទី៥នោះឡើយ»៕ ដោយ សាធី

...

រូបថត៖THX/TTXVN.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print