កម្មវិធីបន្ថែមចំនួន២ សម្រាប់កម្មវិធី Firefox មានបង្កប់មកជាមួយនូវមុខងារដែលអាចរាំងខ្ទប់ការធ្វើបច្ចុប្បន្នភាពកម្មវិធី

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ ក្រសួង​មហាផ្ទៃ​ នៅរសៀល​ថ្ងៃ​ពុធ​ទី​២៧​ ខែតុលា​ ឆ្នាំ​២០២១នេះ​ បានឱ្យដឹង​ថា៖​ កាលពីដើមសប្តាហ៍នេះក្រុមហ៊ុន Mozilla បានប្រកាសថា បានបិទការទាញយកកម្មវិធីបន្ថែម (Firefox add-ons) ចំនួន២ បន្ទាប់ពីក្រុមហ៊ុនបានរកឃើញថាកម្មវិធីទាំងនោះមានបង្កប់មកជាមួយនូវមុខងារដែលអាចរាំងខ្ទប់ការធ្វើបច្ចុប្បន្នភាពកម្មវិធី។

កម្មវិធីទាំងពីរនោះមានឈ្មោះថា Bypass និង Bypass XM ហើយត្រូវបានអ្នកប្រើប្រាស់ទាញយកចំនួនប្រមាណ ៤៥៥ ០០០ ដងរហូតមកដល់ពេលបច្ចុប្បន្ននេះ។ បន្ថែមពីលើការទប់ស្កាត់មិនឱ្យអ្នកប្រើប្រាស់ផ្សេងទៀតអាចដំឡើងកម្មវិធីទាំងនោះ Mozilla ក៏កំពុងផ្អាកលើការយល់ព្រមសម្រាប់កម្មវិធីបន្ថែមថ្មីដែលប្រើ Proxy API រហូតទាល់តែក្រុមហ៊ុនធ្វើការកែសម្រួលបញ្ហានេះ ព្រោះការផ្លាស់ប្ដូរនៅក្នុង Proxy API អាចឱ្យជនខិលខូចគ្រប់គ្រងពីរបៀបកម្មវិធី Firefox ភ្ជាប់ទៅអុីនធឺណិតបាន។

ដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យា ក្រុមហ៊ុនក៏បានធ្វើការណែនាំឱ្យអ្នកប្រើប្រាស់លុបចោលកម្មវិធីចេញពីកុំព្យូទ័រប្រសិនបើពួកគេបានបញ្ចូលកម្មវិធីនេះដោយចូលទៅក្នុង Add-ons ហើយធ្វើការស្វែងរកពាក្យ “Bypass” ឬ “Bypass XM”៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print